leftcenterrightdel
JICA ជួយគាំទ្រគ្រួសារកសិករដាំកាហ្វេ (រូបថត៖​ JICA)

ប្រាក់កម្ចីរបស់ JICA ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងបង្កើតការងារបន្ថែមទៀតសម្រាប់គ្រួសារកសិករនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាពិសេស ប្រាក់កម្ចីនេះនឹងជួយគាំទ្រដល់ការទិញកាហ្វេពីគ្រួសារដាំកាហ្វេជាង ៦០,០០០ គ្រួសារ នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា និង​ប៉ាពួញូហ្គីណេ។

ក្រៅពីការជួយគាំទ្រសម្រាប់ការទិញកាហ្វេពីគ្រួសារកសិករ គម្រោងនេះក៏គាំទ្រសេវាកម្មទីប្រឹក្សាដូចជា ការផ្ដល់វិញ្ញាបនប័ត្រកាហ្វេ ការសាកល្បងគំរូនៃការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយបច្ចេកទេសសម្រាប់កសិករស្ត្រី។ សេវាកម្មទាំងនេះរួមចំណែកដល់ការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងខ្សែសង្វាក់តម្លៃកាហ្វេក្នុងតំបន់។

លោក Yasui Takehiro ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្ដិការវិស័យឯកជន JICA ឲ្យដឹងថា “គម្រោងនេះគឺជាសក្ខីភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាង JICA ជាមួយ ECOM និង ADB។ គម្រោងនេះនឹងរួមចំណែកក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ និងដោះស្រាយបញ្ហាប្រឈមនានាដូចជា ភាពក្រីក្រនៅជនបទ វិសមភាពយេនឌ័រ ភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ ក៏ដូចជាតម្រូវការសម្រាប់ឱកាសអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់៕

បកប្រែដោយ Pham Diep