ការជ្រើសរើសយុវជនចូលបម្រើជួរកងទ័ពមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសសម្រាប់យុវជនខ្មែរម្នាក់មកពីជនបទក្រីក្រដូចជា Ly Tuan Dat ខណៈពេលដែលគាត់កំពុងមានការងារប្រកបដោយស្ថិរភាព ជាមួយប្រាក់ចំណូលសមរម្យ។

ទោះជាយ៉ាងណាក៏ដោយ ក្ដីស្រឡាញ់ និងការទទួលខុសត្រូវចំពោះមាតុភូមិបានផ្ដល់ឱ្យ Dat មានការតាំងចិត្តបន្ថែមទៀត ដោយបានទុករឿងផ្ទាល់ខ្លួននៅមួយអន្លើជាបណ្ដោះអាសន្ន ចូលបម្រើជួរកងទ័ពដែលមានការគាំទ្រពីគ្រួសាររបស់គាត់។

leftcenterrightdel
យុវនារី Ta Thi Yen Ly (នៅកណ្ដាល) នៅឃុំ Hoa Tu ១ ស្រុក My Xuyen គឺជាយុវជននារីតែមួយគត់របស់ខេត្ត Soc Trang ដែលចូលរួមបំពេញកាតព្វកិច្ចយោធានៅឆ្នាំ ២០២៥

បង Ly Tuan Dat នៅឃុំ Tham Don ស្រុក My Xuyen ខេត្ត Soc Trang បានចែករំលែកថា៖ "ការបំពេញកាតព្វកិច្ចយោធាក៏ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែរ ដូច្នេះ ខ្ញុំចុះឈ្មោះចូលបម្រើជួរកងទ័ពដោយស្ម័គ្រចិត្ត។ ខ្ញុំក៏ដឹងថា ពេលខ្ញុំចូលបម្រើជួរកងទ័ព ខ្ញុំនឹងទទួលបានការហាត់ពត់លត់ដំ និងរៀនសូទ្របន្ថែមទៀត ដូច្នេះខ្ញុំមានបំណងប្រាថ្នាចូលរួម"។

ជាអ្នកមានប្រជាប្រិយភាព​ក្នុងចំណោមជនរួមជាតិខ្មែរ ក្នុងរយៈពេលកន្លងមក លោក Duong Khuonh ប្រធានគណៈគ្រប់គ្រងវត្ត Tac Gong (ខេត្ត Soc Trang) តែងតែពួតដៃជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស និងរដ្ឋដល់ប្រជាជន។

ជាពិសេសក្នុងការជ្រើសរើសយុទ្ធជនចូលបម្រើជួរកងទ័ព លោក និងបញ្ជាការដ្ឋានយោធាគ្រប់លំដាប់ថ្នាក់ តែងតែរៀបចំការជួបសំណេះសំណាលជាមួយយុវជន ដើម្បីឲ្យពួកគាត់បានយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋចំពោះមាតុភូមិ។

leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក My Xuyen (ខេត្ត Soc Trang) រួមជាមួយព្រះសង្ឃ តំណាងស្ថាប័ន និងអង្គការនានា ផ្សព្វផ្សាយច្បាប់ស្តីពីការបំពេញកាតព្វកិច្ចយោធាដល់យុវជន

លោក Duong Khuonh ប្រធានគណៈគ្រប់គ្រងវត្ត Tac Gong ខេត្ត Soc Trang បានចែករំលែកថា៖ “នៅពេលពុទ្ធសាសនិកមកវត្ត ខ្ញុំ និងព្រះសង្ឃ តែងតែសម្របសម្រួលគ្នា ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធាដល់ពុទ្ធសាសនិក ណែនាំគោលនយោបាយអនុគ្រោះ បទបញ្ជាមួយចំនួន និងបង្កើតការយល់ដឹងល្អដល់ជនរួមជាតិ”។

យោងតាមលោកវរសេនីយ៍ឯកបម្រុង Nguyen Thanh Den មេបញ្ជាការ នៃបញ្ជាការដ្ឋានយោធាស្រុក My Xuyen ខេត្ត Soc Trang បានចែករំលែកថា៖ “ទាំងការងារផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ហើយការងារជ្រើសរើស និងកោះហៅប្រជាពលរដ្ឋចូលបម្រើជួរកងទ័ព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គ្មានករណីណាមួយប្រឆាំងនឹងការអំពាវនាវកោះហៅឲ្យចូលបម្រើជួរកងទ័ពនោះទេ ជាពិសេសបងប្អូនជនជាតិខ្មែរ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចយោធា”។

តាមស្ថិតិនៅភូមិភាគនិរតី ចំនួនយុវជនជនជាតិខ្មែរដែលចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត កើនឡើងជារៀងរាល់ឆ្នាំ។

អ្នកស្រី Ta Thi Yen Ly នៅឃុំ Hoa Tu ១ ស្រុក My Xuyen ខេត្ត Soc Trang បានចែករំលែកថា៖ "ខ្ញុំតាមដានព័ត៌មាន និងកម្មវិធីជាប្រចាំ ខ្ញុំយល់ថា ក្នុងកងទ័ពត្រូវគោរពវិន័យយ៉ាងតឹងរឹង និងហាត់ពត់លត់ដំយ៉ាងម៉ឺងម៉ាត់។ ខ្ញុំដឹងថាមានការប្រឈមជាច្រើន ប៉ុន្តែក្នុងជួរកងទ័ពនឹងជួយឱ្យខ្ញុំមានភាពចាស់ទុំ និងក្លាយជាពលរដ្ឋល្អ។ ខ្ញុំនឹងគោរពវិន័យ សណ្តាប់ធ្នាប់ និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ឱ្យបានល្អ"។

សម្រាប់យុវជនខ្មែរគ្រប់រូប ការចូលរួមបំពេញកាតព្វកិច្ចយោធា មិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាកិត្តិយសសម្រាប់ខ្លួនឯង និងសហគមន៍ទៀតផង។ យុវជនទាំងនេះពោរពេញទៅដោយថាមពលកំពុងបន្តសរសេររឿងស្នេហាជាតិ និងស្មារតីសាមគ្គីភាពរបស់ជនរួមជាតិខ្មែរណាមបូ ដោយលះបង់កម្លាំង និងបញ្ញា ដើម្បីមាតុភូមិ៕

បកប្រែដោយ Huyen Trang