ក្រោមទង់ជាតិក្រហមដែលមានផ្កាយពណ៌មាសហោះលើកំពូលភ្នំ Lung Cu លោក Hau A Lenh និងគណៈប្រតិភូបានច្រៀងបទភ្លេងជាតិ សម្តែងមោទនភាពជាតិ និងអះអាងនូវអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។
បង្គោលទង់ជាតិ Lung Cu គឺជាបង្គោលសម្គាល់ចំណុចប៉ូលខាងជើងបំផុត ដែលជានិមិត្តរូបនៃស្នេហាជាតិ ឆន្ទៈមោះមុត និងសេចក្តីប្រាថ្នាចង់ស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ ឈរនៅទីនេះ ប្រជាជនវៀតណាមគ្រប់រូបរំលឹកឡើងវិញនូវការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរស និងបុព្វការីជនដែលបានរក្សាទឹកដីព្រំដែនគ្រប់ទិសទី ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព និងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍៕
តាម vovworld.vn
Type the code from the image