ក្នុងនោះ ពិធីបុណ្យចូលឆ្នាំថ្មីវៀតណាមនៅ Amagasaki (ខេត្ត Osaka) និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅ Fukuoka ដែលរៀបចំដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា។ បន្ទាប់មក បុណ្យចូលឆ្នាំថ្មីវៀតណាមនៅខេត្ត Aichi នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែមករា។

leftcenterrightdel
ពិធីបុណ្យចូលឆ្នាំថ្មីជាតិឆ្នាំ២០២៤ នៅទីក្រុងតូក្យូ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន)

ចំណុចលេចធ្លោនៃឆ្នាំនេះ គឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីក្រុងតូក្យូឆ្នាំ២០២៥ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុននាថ្ងៃទី ១៨ ខែមករា។ ក្នុងឱកាសនោះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសជប៉ុន នឹងប្រគល់ប័ណ្ណសរសើរជូនតំណាងសមាគម និងអង្គការដែលមានលទ្ធផលល្អក្នុងការងារសហគមន៍ក្នុងឆ្នាំ២០២៤ និងដល់សិស្សានុសិស្សដែលមានលទ្ធផលល្អក្នុងការសិក្សា និងពលករវ័យក្មេងវៀតណាមគំរូនៅជប៉ុន។

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីក្រុងតូក្យូឆ្នាំ២០២៥ ចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ៩ ខែកុម្ភៈ សកម្មភាពជាច្រើនដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ត្រូវបានរៀបចំដោយសមាគមជនវៀតណាមនៅតាមមូលដ្ឋានជាច្រើននៅប្រទេសជប៉ុនដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅទីក្រុង Hiroshima ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅទីក្រុង Saitama ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅខេត្ត Mie ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅទីក្រុង Shizuoka ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅទីក្រុង Nagano៕

បកប្រែដោយ Thuy Anh