ខេត្ត Dien Bien បំផុសការជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ
កប.អនឡាញ - នាថ្ងៃទី ៣ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានសហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំវៀតណាម រៀបចំពិធីបំផុសការជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ បង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ២០២៤។
ពិធីបំផុសប្រធានបទ “ធានាសន្តិសុខុមាលភាពសង្គម បង្កើនអំណាច និងបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារី ដើម្បីអនុវត្តសមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ”។
|
|
លោកស្រី Caroline Nyamayemombe ថ្លែងនៅក្នុងពិធីនេះ |
ថ្លែងក្នុងពិធីនេះ លោក Lo Van Tien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានអះអាងថា ពិធីបំផុសជាឱកាសសម្រាប់យើងធ្វើសកម្មភាពរួមគ្នា លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងស្វែងរកដំណោះស្រាយការពារសិទ្ធិមនុស្ស ជាពិសេសស្ត្រីនិងកុមារី បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងគ្មានអំពើហិង្សា ដែលមនុស្សគ្រប់គ្នាត្រូវបានគោរព និងមានឱកាសអភិវឌ្ឍ។
ថ្លែងក្នុងកម្មវិធីនេះ លោកស្រី Caroline Nyamayemombe ប្រធាន UN Women ប្រចាំនៅវៀតណាម បានឲ្យដឹងថា UN Women មានបំណងចូលរួមចំណែកបន្ថែមទៀតដល់ការបណ្តុះបណ្តាលបុគ្គលិក ផ្ដល់ជំនួយផ្នែកច្បាប់ បម្រើឲ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាដើម្បីសមភាពយេនឌ័រ និងការអភិវឌ្ឍរបស់ស្ត្រី និងកុមារីក្នុងខេត្ត Dien Bien៕
បកប្រែដោយ Thuy Anh