គម្រោងត្រូវបានដាក់ឲ្យដំណើរការ រួមចំណែកបើកដំណើរការខ្សែបណ្តាញ ៥០០kV ខ្សែ៣ ទាំងស្រុងពីស្រុក Quang Trach (Quang Binh) ទៅកាន់ស្រុក Pho Noi (Hung Yen)។

ខ្សែបណ្តាញ ៥០០ kV ខ្សែ៣ ពីស្រុក Quang Trach ខេត្ត Quang Binh ទៅកាន់ស្រុក Pho Noi ខេត្ត Hung Yen ត្រូវបានសាងសង់ឡើងដើម្បីជួយបង្កើនសមត្ថភាពបញ្ជូនអគ្គិសនី ពីភូមិភាគកណ្តាលទៅភាគខាងជើង ធានាបាននូវថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទាក់ទាញការវិនិយោគបរទេស។ លោក Pham Le Phu អគ្គនាយកសាជីវកម្មបញ្ជូនអគ្គិសនីជាតិបានមានប្រសាសន៍ថា៖ “កាលពីមុន គម្រោង ៥០០kV ដែលមានចម្ងាយចាប់ពីមួយរយគីឡូម៉ែត្រ ឬច្រើនជាងនេះ ជាធម្មតាយើងសាងសង់ក្នុងរយៈពេលយ៉ាងហោចណាស់ ២ ទៅ ៤ ឆ្នាំ។ យើងបានអនុវត្តគម្រោងនេះក្នុងរយៈពេល៦ខែ ក្រោមការដឹកនាំយ៉ាងគំហុករបស់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ជាមួយនឹងទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍថាមពលជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មអគ្គិសនីផងដែរ”។

leftcenterrightdel
ផ្នែកមួយនៃគម្រោង ៥០០kV ខ្សែ ៣  (រូបថត៖ vnanet.vn)

គម្រោង ៥០០kv ខ្សែ៣ គឺជាគម្រោងសំខាន់ថ្នាក់ជាតិ។ បន្ទាប់ពីការសាងសង់អស់រយៈពេលជាង ៦ ខែ គម្រោងនេះត្រូវបានចាត់ទុកជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ ជាមួយគ្នានេះ គម្រោងសម្រេចបាននូវកំណត់ត្រាមួយសម្រាប់រយៈពេលសាងសង់ខ្លីបំផុត ពេលវេលាលឿនបំផុតក្នុងការបញ្ចប់នីតិវិធីសម្រាប់ការវិនិយោគ និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងឧស្សាហកម្មអគ្គិសនី។

នៅពេលដែលបានបញ្ចប់ ខ្សែបញ្ជូនអគ្គិសនី ៥០០kV ខ្សែ៣ នឹងជួយបង្កើនសមត្ថភាពបញ្ជូនអគ្គិសនីអន្តរតំបន់ពីកម្រិត ២.២០០ MW នាបច្ចុប្បន្នឡើងដល់ប្រហែល ៥.០០០ MW ដែលស្មើរនឹងការផ្គត់ផ្គង់អគ្គិសនីពាណិជ្ជកម្មជាង២០ ពាន់លាន kWh បន្ថែមទៀតសម្រាប់តំបន់ភាគខាងជើង៕

តាម vovworld.vn