យោងតាម Savills សន្ទស្សន៍នេះមានតួនាទីព្យាករណ៍ពីសេដ្ឋកិច្ចនៃទីក្រុងចំនួន ២៣០ ដល់ឆ្នាំ ២០៣៣ ដើម្បីកំណត់ទីក្រុងដែលអភិវឌ្ឍយ៉ាងលឿនបំផុត។ ទីក្រុង Bengaluru ប្រទេសឥណ្ឌានាំមុខក្នុងក្រុមទីក្រុងអភិវឌ្ឍលឿន បន្ទាប់មកគឺទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ 

leftcenterrightdel
ចំណាត់ថ្នាក់នៃទីក្រុងដែលមានកំណើនឈានមុខគេទាំង ១៥ (រូបថត៖ Savills Research)

នេះជាទិន្នន័យនៃ Oxford Economics នៅកម្រិតទីក្រុង-ទីប្រជុំជន។ ការវាយតម្លៃផ្តោតលើក្រុមទីក្រុងដែលមាន GDP ឆ្នាំ២០២៣ ពី ៥០ ពាន់លានដុល្លារអាមេរិក ឡើងទៅ។

យោងតាម Savills កំណើននៃទីក្រុងហូជីមិញ ត្រូវបានជំរុញដោយការកើនឡើងនៃចំនួនគ្រួសារដែលមានប្រាក់ចំណូលខ្ពស់។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍរបស់ទីក្រុងហាណូយ អាស្រ័យលើការកើនឡើងនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងការបើកទូលាយនៃវណ្ណៈកណ្តាល៕

បកប្រែដោយ Thuy Anh