ចេញដំណើរទៅអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវវិស្សមកាលឆ្នាំ២០២៤
កប.អនឡាញ - នាថ្ងៃទី ២៦ ខែឧសភា នៅស្រុក Thuy Nguyen (ទីក្រុង Hai Phong វៀតណាម) មជ្ឈិមសម្ព័ន្ធយុវជន បានប្រារព្ធពិធីចេញដំណើរទៅអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវវិស្សមកាលឆ្នាំ ២០២៤។
យុទ្ធនាការនេះប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ ដោយមានបាវចនាបើកទូលាយ ប្រសិទ្ធភាព សុវត្ថិភាព និរន្តរភាព ផ្សារភ្ជាប់ទៅនឹងភារកិច្ចនយោបាយ តម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងអង្គភាពនីមួយៗ។ យុទ្ធនាការនេះបន្តអនុវត្តតាមក្រុមយុវជនដោយមានកម្មវិធីចំនួន១ និងយុទ្ធនាការចំនួន៤។
    |
 |
ពិធីចេញដំណើរទៅអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវវិស្សមកាលឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅស្រុក Thuy Nguyen ទីក្រុង Hai Phong |
ឆ្នាំនេះ ពិធីចេញដំណើរបានប្រព្រឹត្តទៅដោយផ្ទាល់នៅទីក្រុង Hai Phong និងតាមប្រព័ន្ធវីដេអូនៅខេត្ត Tuyen Quang ខេត្ត Dak Lak និងខេត្ត Hau Giang។ សកម្មភាពជ្រោមជ្រែងក៏ត្រូវបានរៀបចំនៅក្នុងភូមិចំនួន៣ ដែលគាំទ្រដោយមជ្ឈិមសម្ព័ន្ធយុវជន ជួយកសាងទម្រង់ “ភូមិគួរឲ្យចង់រស់នៅ” ស្របតាមលក្ខណៈវិនិច្ឆ័យជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូ។
បន្ទាប់ពីពិធីចេញដំណើរ សកម្មភាពជ្រោមជ្រែងយុទ្ធនាការ ត្រូវបានរៀបចំនៅទូទាំងប្រទេស៖ ចាប់ផ្តើមសកម្មភាពដើម្បីសហគមន៍ ដំណាក់កាលទី១៦; កម្មវិធីពិនិត្យជំងឺ ផ្ដល់យោបល់អំពីសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់យុវជនដែលជាកម្មករ កម្មការិនីចំនួន ២,៥០០ នាក់ និងសកម្មភាពនានា ស្របតាមខ្លឹមសារសំខាន់ៗចំនួន៧៕
បកប្រែដោយ Thuy Anh