មហោស្រពគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែង ឆ្ពោះទៅការអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ វាយតម្លៃលទ្ធផលនៃការដឹកនាំ រៀបចំអនុវត្ត​ចលនាសិល្បៈមហាជននៅថ្នាក់មូលដ្ឋាន បង្កើតលក្ខខណ្ឌអំណោយផល និងឱកាសសម្រាប់ស្ថាប័ន និងអង្គភាពក្នុង និងក្រៅកងទ័ព ដើម្បីផ្លាស់ប្តូរ សិក្សា ដកបទពិសោធន៍ និងដាក់​ចេញ​ទិសដៅជម្រុញ​ និងលើកកំពស់គុណភាពនៃចលនាវប្បធម៌សិល្បៈមហាជន។

leftcenterrightdel
ការសម្តែងរបស់ក្រុមសិល្បៈយោធភូមិភាគទី៥ 

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ក្នុងដំណើរការដឹកនាំបដិវត្តន៍វៀតណាម បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ តែងតែអះអាងថា៖ “វប្បធម៌សិល្បៈ គឺជាផ្នែកសរីរាង្គ មិនអាចបំបែកបាន ជះឥទ្ធិពលផ្ទាល់ និងធំធេងលើបុព្វហេតុកសាងកងទ័ព និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍និយាយរួម និងលើកកម្ពស់ប្រសិទ្ធភាពនៃសតិអារម្មណ៍និយាយដោយឡែក”។ ដើម្បីអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់បក្ស ស្តីពីការកសាងវប្បធម៌ និងមនុស្សវៀតណាម បំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌សិល្បៈបដិវត្តន៍ ដាស់តឿនសក្តានុពល និងការច្នៃប្រឌិតរបស់មហាជន ដើម្បីបន្តបង្កើតផលិតផលវប្បធម៌ល្អ និងសម្បូរបែបគឺពិតជាចាំបាច់។

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានឃោសនា និងបណ្តុះបណ្តាល (អគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម) និងតំណាងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ផ្តល់ទង់អនុស្សាវរីយ៍ដល់ក្រុមសិល្បៈមហាជនទាំង​ឡាយ​

មហោស្រពនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៦ ខែឧសភា។ ក្នុងកម្មវិធីមហោស្រព មានការសម្តែង ៥ យប់នៅទីលានមហាសាមគ្គី (ទីក្រុង Pleiku) ផ្ទះសង់ខ្ពស់ផុតពីដីនៅស្រុកព្រំដែន Ia Grai (ខេត្ត Gia Lai) និងនៅកីឡាដ្ឋានអង្គទ័ពលេខ៣ និងអង្គភាពមួយចំនួនទៀតសម្រាប់បម្រើដល់កម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងតំបន់៕

បកប្រែដោយ Huyen Trang