នៅក្នុងប្រទេសយើង ក្នុងដំណើរឆ្ពោះទៅរកជ័យជំនះសុទ្ធតែមានការដឹកនាំរបស់បក្ស និងលោកអ៊ំ ហូ និងមានទង់ជាតិបក់រវិកៗ សម្រាប់លើក​ទឹកចិត្ត រួមទាំងឈាមនិងផ្កា ឆន្ទៈនិងជំនឿជាក់លើជ័យជម្នះរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពវីរភាពរបស់ប្រជាជាតិ​វៀត​ណាម។

ស្មារតីស្នេហាជាតិបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងចិត្ដរបស់កងទ័ព Truong Son ជួយពួកគេជំនះការលំបាក និងបញ្ហាប្រឈម​ជាច្រើនរាប់មិនអស់ ដោយញើស ការបូជាសាច់ស្រស់ ឈាមស្រស់របស់ខ្លួន  ពួកគេទទួលបានជ័យជំនះដ៏ត្រចះត្រចង់ បន្សល់ទុកនូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមនៅសម័យហូជីមិញ។ នោះគឺជាការបើក “ផ្លូវឈាម” ដែលផ្ដើមចេញ​​ពី​បេះដូងទៅកាន់សមរភូមិ ប្ដេជ្ញាចិត្ដរំដោះវៀតណាមភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

leftcenterrightdel
រូបភាពក្នុងភាពយន្ដ "អ្នកសរសេររឿងព្រេងនិទាន" ស្តីអំពីកងទ័ព Truong Son ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះជាតិ

នៅលើពិភពលោកដែលមិនសូវមានផ្លូវណាមួយដែលបន្សល់ទុកនូវសញ្ញាសម្គាល់ប្រវត្ដិសាស្ដ្រ និងយុគសម័យដ៏ជ្រាលជ្រៅ ពោរពេញដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន ដូចជាផ្លូវ Truong Son។ ផ្លូវនោះ បានភ្ជាប់ជាមួយកេរ្តិ៍ឈ្មោះអង្គភាពលេខ ៥៥៩ និងកងទ័ព Truong Son តភ្ជាប់កម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅភាគខាងជើងជាមួយកម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅភាគខាងត្បូងបង្កើតជាធ្លុងមួយ ដោយមានគោលដៅរួម ប្រឆាំងចក្រពត្តិអាមេរិក និងសង្គ្រោះជាតិ ដោយឆន្ទៈនិងការប្តេជ្ញាចិត្តបើកផ្លូវដ៏សំខាន់មួយ ដើម្បីដឹកជញ្ជូនអាវុធ សម្ភារៈ និងបច្ចេកទេសដល់សមរភូមិភាគខាងត្បូង និងប្រទេសមិត្ដឡាវនិងកម្ពុជា ស្របពេលខួបកំណើតលោកប្រធានហូជីមិញថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៩៥៩។

ឆ្លងកាត់រយៈពេល ១៦ ឆ្នាំ នៃការធ្វើដំណើរទ័ពនោះ កងទ័ព Truong Son បានឈានដល់គោលដៅដែលស្របពេលវេលាដ៏សំខាន់នៃប្រវត្តិសាស្ត្រ៖ យុទ្ធនាការហូជីមិញបានចាប់ផ្តើម។ ពួកគេបានរួមគ្នាជាមួយកងទ័ព និងប្រជាជនទូទាំងប្រទេស​ដណ្តើម​បានជ័យជម្នះដ៏ត្រចេះត្រចង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ ឆ្ពោះទៅរកសង្គមនិយម។ មិនត្រឹមតែប៉ុណ្ណោះ ការបង្កើតផ្លូវនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការបន្ទាន់នៃការតស៊ូប្រយុទ្ធប្រឆាំង​ចក្រពត្តិអាមេរិក សង្គ្រោះជាតិ និងតម្រូវការបើកផ្លូវដឹកជញ្ជូនយោធាយុទ្ធសាស្ត្រ Truong Son ដើម្បីផ្គត់ផ្គង់អាវុធ សំភារៈ សម្រាប់សមរភូមិភាគខាងត្បូង សមរភូមិឡាវ និងកម្ពុជា។

គ្រាប្រវត្តិសាស្ត្របានបញ្ជាក់ថា ការដឹកជញ្ជូនបានរលូន គណៈកម្មាធិការមជ្ឈិមបក្សដឹកនាំដោយលោកអ៊ំ ហូ បានសម្រេចចិត្តបង្កើតក្រុមការងារយោធាពិសេស ដែលក្រោយមកដាក់ឈ្មោះថា អង្គភាពលេខ ៥៥៩ - កងទ័ព Truong Son។ អាស្រ័យហេតុនេះ ផ្លូវ Truong Son ដែលជាផ្លូវពិសេសមួយត្រូវបានប្រសិទ្ធនាមផ្លូវ Ho Chi Minh បង្កើតឡើង និងឈានចូលប្រវតិ្តសាស្រ្តបដិវត្តន៍ជាមួយនឹងសញ្ញាសម្គាល់ពិសេស អភិវឌ្ឍន៍និងយ៉ាងឆាប់រហ័សក្លាយជាផ្លូវដឹកជញ្ជូនយោធាយុទ្ធសាស្ត្រ  រណសិរ្សប្រយុទ្ធដ៏ខ្លាំងក្លារវាងយើងនិងសត្រូវ ព្រមទាំងតភ្ជាប់ប្រជាជននៅតំបន់ភាគខាងជើងជាមួយប្រជាជននៅតំបន់ភាគខាងត្បូង សមរភូមិវៀតណាមជាមួយសមរភូមិមិត្តឡាវនិងកម្ពុជា រួមចំណែកពង្រឹងសម្ព័ន្ធភាពនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា កាន់តែ​រឹងមាំ។

ការសម្រេចចិត្តបើកផ្លូវលេខ ៥៥៩ របស់កងទ័ព Truong Son មានអត្ថន័យពិសេសផ្នែកនយោបាយ-យោធា។ ផ្លូវមួយនេះមិនត្រឹមតែបង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់របស់បក្ស និងលោកអ៊ំ ហូ ក្នុងការអនុវត្តការប្តេជ្ញាចិត្តនយោបាយ “ប្រយុទ្ធនឹងចក្រពត្តិអាមេរិកឲ្យចេញេពីវៀតណាម ប្រយុទ្ធឲ្យអាយ៉ងចាញ់” ប៉ុណ្ណោះទេ ថែមទាំងបើកទិសមួយសំខាន់លើសមរភូមិ និងភូមិសាស្ដ្រយោធាសំខាន់ ជួយមិត្ដឡាវកសាងមូលដ្ឋានទ័ពបដិវត្តន៍និងសហការជាមួយកងទ័ពយើងវាយប្រហារលើសត្រូវក្នុងទឹកដីឡាវ។ ដោយហេតុនោះ ចក្រពត្តិអាមេរិកត្រូវប្រមូលផ្តុំកងទ័ព និងអាវុធទំនើបៗជាច្រើនប្រភេទដើម្បីវាយលុកយ៉ាងខ្លាំងក្លាលើផ្លូវ  Truong Son - ផ្លូវ Ho Chi Minh ដើម្បីឯកោរភាគខាងត្បូង និងអនុវត្តឧបាយកលឈ្លានពាន និងបំបែកបំបាក់ប្រទេសយើង។

ជំនះរាល់ការលំបាក បញ្ហាប្រឈម និងគ្រោះថ្នាក់ទាំងអស់ កងទ័ព Truong Son រួមជាមួយនឹងយុវជនស្ម័គ្រចិត្ត និងកងជីវពលបានឈ្នះគ្រាប់បែក និងគ្រាប់កាំភ្លើងពីពួកឈ្លានពាន បើកផ្លូវនិងរក្សាខ្សែផ្លូវដឹកជញ្ជូនសំខាន់ រួមទាំងតភ្ជាប់សមរភូមិក្រោយ​នៅភាគខាងជើងជាមួយភាគខាងត្បូង និងសមរភូមិនៃប្រទេសមិត្ត។

ដោយចាប់ផ្តើមពីអង្គភាពដឹកជញ្ជូនសម្ងាត់ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៦ ឆ្នាំ (ឆ្នាំ១៩៥៩-ឆ្នាំ១៩៧៥) អង្គភាពលេខ ៥៥៩  - កងទ័ព Truong Son បានអភិវឌ្ឍទៅជាអង្គភាពមានទ្រង់ទ្រាយធំ កសាងផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ Truong Son ជាមួយ​នឹងប្រព័ន្ធផ្លូវដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។

អាស្រ័យហេតុនេះ អង្គភាពលេខ ៥៥៩ - កងទ័ព Truong Son បានដឹកជញ្ជូនសម្ភារៈ និងមធ្យោបាយជាច្រើន ធានាការចល័តទ័ពទៅកាន់សមរភូមិ ដឹកជញ្ជូនដោយផ្ទាល់សម្រាប់អង្គទ័ព និងកងពលធំ បង្កើនកម្លាំងសម្រាប់យុទ្ធនាការរំដោះតំបន់ខ្ពង់រាប Tay Nguyen ភាគកណ្តាល Hue-Da Nang និងអង្គភាពនៅភាគកណ្ដាល និងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ រួមចំណែកធ្វើឲ្យការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិក និងសង្គ្រោះជាតិទទួលបានជ័យជំនះទាំងស្រុង។

ជ័យជំនះដ៏ត្រចេះត្រចង់ក្នុងការកសាងផ្លូវ Truong Son - ផ្លូវ Ho Chi Minh យុទ្ធសាស្ត្របានបន្សល់ទុកនូវមេរៀនដ៏ជ្រាលជ្រៅជាច្រើននៃទ្រឹស្តី និងភាពជាក់ស្តែងអំពីសិល្បៈយោធាវៀតណាមក្នុងការតស៊ូប្រជាជន បន្តស្រាវជ្រាវ អនុវត្តប្រកបដោយភាពច្នៃប្រឌិត និងកត្តានយោបាយ-ស្មារតី ក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងការការពារជាតិ និងការពារមាតុភូមិ បំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។

នោះគឺជាមេរៀនអំពី៖ (១) ភាពខ្ជាប់ខ្ជួនក្នុងគោលដៅបដិវត្តន៍ និងមានយុទ្ធសាស្ត្រតស៊ូត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិត ប្រកាន់ភ្ជាប់នូវស្ថានភាពជាក់ស្ដែងនៃសមរភូមិ និងមានភាពប៉ិនប្រសព្វក្នុងការដឹកនាំយុទ្ធសាស្ត្ររបស់បក្ស (២) លើកកម្ពស់ស្មារតីបដិវត្តន៍ ឆន្ទៈប្ដេជ្ញាប្រយុទ្ធ និងប្ដេជ្ញាយកឈ្នះរបស់កងទ័ព និងប្រជាជនលើខ្សែដឹកជញ្ជូនយុទ្ធសាស្ត្រផ្លូវ Truong Son - ផ្លូវ Ho Chi Minh និងអនុវត្តការកសាងមាគ៌ា អភិវឌ្ឍន៍ប្រទេសរុងរឿងនិងសុភមង្គល កសាងប្រទេសរឹងមាំ និងវិបុលភាព (៣) អនុវត្តសិល្បៈយោធាវៀតណាម កសាងកងទ័ពប្រជាជនវៀតណាមចំណាន បង្រួម រឹងមាំ និងឈានដល់ទំនើបកម្ម កសាងខឿនការពារជាតិសម្រាប់ប្រជាជនទាំងមូល ដែលផ្សារភ្ជាប់នឹងការកសាងនិងពង្រឹងប្រៀបប្រជាជនកាន់តែខ្លាំងឡើង (៤) លើកកម្ពស់កម្លាំងរួម រួមផ្សំកម្លាំងជាតិជាមួយកម្លាំងសម័យកាល ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពប្រយុទ្ធវៀត​ណាម-ឡាវ-កម្ពុជា ស្របតាមបរិបទថ្មី។

អបអរសាទរខួបលើកទី ៦៥ នៃទិវាបើកផ្លូវ Ho Chi Minh - ទិវាប្រពៃណីកងទ័ព Truong Son យើងត្រូវបន្តលើកកម្ពស់ស្មារតី “កងទ័ព Truong Son សង្គ្រោះជាតិ” របស់ប្រជាជាតិ និងបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ Truong Son - ផ្លូវ Ho Chi Minh ដើម្បីពង្រីក និងបង្កើតផ្លូវថ្មីមួយក្នុងការកសាងប្រទេសវៀតណាមខ្លាំងមាំមួន   ស្រស់​ស្អាត អរិយធម៌ វិបុលភាព និងសុភមង្គល៕

បកប្រែដោយ Pham Diep