សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំក្នុងបរិបទនៃតម្រូវការសកលចុះខ្សោយ
កប.អនឡាញ - យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៥.៨% នៅឆ្នាំ២០២៣ និង ៦.០% នៅឆ្នាំ២០២៤ បើធៀបនឹងការព្យាករណ៍កាលពីខែមេសាគឺ ៦.៥% និង ៦.៨% ដោយសារតែតម្រូវការខាងក្រៅចុះខ្សោយ។