ក្រុមអ្នកជំនាញ HSBC បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទាក់ទាញទុនជាមួយកម្រិតឯតទ្គកម្ម- ជិត ១៧% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សកលក្នុងឆ្នាំ ២០២២ ពោលគឺច្រើនជាងប្រមាណទ្វេដង បើធៀបនឹង ៤ ឆ្នាំមុន។

leftcenterrightdel
ផលិតកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅសហគ្រាស FDI (រូបថត៖ PV/Vietnam+)

ក្នុងនោះ ទុន FDI របស់តំបន់ជាង ៦៥% បានហូរចូលសិង្ហបុរី ស្នើនឹង ២៥% នៃ GDP របស់ប្រទេសនេះ។ ម៉ាឡេស៊ី និងវៀតណាមក៏ទាក់ទាញបានលំហូរ FDI គួរឲ្យកត់សម្គាល់។ គិតត្រឹមបច្ចុប្បន្ននេះ FDI ថ្មីលើវិស័យផលិតកម្មរបស់វៀតណាមក្នុងឆ្នាំនេះបានកើនឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ ការវិនិយោគទូទៅ និងការវិនិយោគថ្មីនៅវៀតណាមក្នុងរយៈពេល ៨ ខែកន្លងទៅបានកើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ក្នុងនោះវិស័យផលិតកម្មបានស្រូកយក ៨៥% នៃទុន FDI ថ្មីសរុប។ ទោះបីជា ពាណិជ្ជកម្មរងឱនភាពក៏ដោយ និន្នាការនេះបាននាំមកនូវក្តីសង្ឃឹមការស្ដារឡើងវិញសម្រាប់វៀតណាមនៅពេលដែលវដ្តសេដ្ឋកិច្ចផ្លាស់ប្តូរផងដែរ៕

តាម vovworld.vn