ទុន FDI ចូលមកវៀតណាម សម្រេចបានជិត ១៨.១៥ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែ
កប.អនឡាញ - គិតត្រឹមថ្ងៃទី២០ ខែសីហា ដើមទុនសរុបដែលបានចុះបញ្ជីរបស់វិនិយោគិនបរទេស សម្រេចបានជិត ១៨.១៥ ពាន់លានដុល្លារអាមេរិក។
យោងតាមព័ត៌មាន ពីនាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ដើមទុនសរុបដែលបានចុះបញ្ជីរបស់វិនិយោគិនបរទេស សម្រេចបានជិត ១៨.១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.២% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
តាមតួលេខស្ថិតិបង្ហាញថា ក្នុងរយៈពេល ៨ ខែកន្លងមក ឧស្សាហកម្មកែច្នៃ និងផលិតកម្ម បាននាំមុខគេអំពីទុនវិនិយោគសរុប បន្ទាប់គឺវិស័័យអចលនទ្រព្យ ហិរញ្ញវត្ថុ-ធនាគារ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...
គិតត្រឹមថ្ងៃទី ២០ ខែសីហា តាមការប៉ាន់ប្រមាណថា បណ្ដាគម្រោងវិនិយោគពីបរទេសបានបើកថវិកាប្រហែល ១៣.១ ពាន់លានដុល្លារអាមេរិក កើនឡើង ១.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕
បកប្រែដោយ Duy Hoan