ដើម្បីពង្រីកប្រៀបខ្លាំងនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Lai Chau បានផ្តោតលើការបំប៉នសម្រាប់អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន ដើម្បីក្លាយជាស្ពាននាំនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋជូនប្រជាជន។

បច្ចុប្បន្ននេះ នៅខេត្ត Lai Chau មានជនជាតិចំនួន ២០ រស់នៅជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពរស់នៅរបស់ជនជាតិភាគតិចក្នុងខេត្តផ្លាស់ប្តូរជាច្រើន ដោយមានសេដ្ឋកិច្ចរឹងមាំ។ លទ្ធផលនេះគឺអាស្រ័យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបានពង្រីកប្រកបដោយប្រសិទ្ធភាពនូវតួនាទីរបស់អ្នកមានប្រជាប្រិយភាព ព្រឹទ្ធាចារ្យភូមិ និងមេភូមិនៅខេត្ត ក្នុងការឃោសនា និងចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌។

leftcenterrightdel
កម្មាភិបាលមូលដ្ឋាន និងអ្នកមានប្រជាប្រិយភាពនៅស្រុក Tam Duong ចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

បច្ចុប្បន្ន ស្រុក Tam Duong មានអ្នកមានប្រជាប្រិយភាពជាង ១១០ នាក់។ អ្នកមានប្រជាប្រិយភាពទាំងអស់គឺជាអ្នកគំរូ នាំមុខគេនៅក្នុងចលនាប្រឡងប្រណាំងតាមមូលដ្ឋាន។ ដូចករណីលោក Nguyen Ngoc Anh នៅភូមិ Km2 ឃុំ Binh Lu ជាអ្នកមានប្រជាប្រិយភាពផង និងជាប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហករណ៍កសិកម្ម និងសេវាកម្ម Binh Lu ផង។ លោក Anh បានទាញយកឧតម្តភាពនៃមូលដ្ឋាន និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសទំនើប ដើម្បីផលិតផលិតមីសួគុណភាពខ្ពស់។ បច្ចុប្បន្ន មូលដ្ឋានផលិតមីសួរបស់លោកសម្រេចស្តង់ដារ OCOP លំដាប់ផ្កាយ៣ នៅខេត្ត Lai Chau។ ចាប់តាំងពីផលិតផលមីសួត្រូវបានទីផ្សារទទួលយក ហើយសេដ្ឋកិច្ចគ្រួសារលោកមានការរីកចម្រើន លោក Anh បានជួយគ្រួសារក្នុងមូលដ្ឋានរាប់សិបគ្រួសារផ្សេងទៀតមានការងារ និងប្រាក់ចំណូលប្រកបដោយស្ថិរភាព។

តាមការណែនាំរបស់កម្មាភិបាលស្រុក Tam Duong យើងបានជួបសំណេះសំណាលជាមួយលោក Sung Giang Pao នៅភូមិ Su Thang ឃុំ Giang Ma ដើម្បីស្វែងយល់បន្ថែមអំពីតួនាទីរបស់អ្នកមានប្រជាប្រិយភាព។ ក្នុងតួនាទីជាអ្នកមានប្រជាប្រិយភាព លោក Sung Giang Pao តែងតែលើកកំពស់ទំនួលខុសត្រូវរបស់ខ្លួន នាំមុខគេក្នុងសកម្មភាពទាំងអស់របស់ភូមិ ដូចជាការចលនាប្រជាជនខ្ចីដើមទុនសម្រាប់អភិវឌ្ឍផលិតកម្ម ការលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល ផ្សព្វផ្សាយឃោសនាគោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ ដើម្បីប្រជាជនក្នុងភូមិបានយល់ដឹង និងអនុវត្តតាម។ល។

និយាយអំពីតួនាទីរបស់អ្នកមានប្រជាប្រិយភាពចំពោះជនជាតិភាគតិច លោក Tran Huu Chi ប្រធានគណៈកម្មការជនជាតិខេត្ត Lai Chau បានឲ្យដឹងថា អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ដែលជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានជាមួយប្រជាជន។ ជាពិសេស អ្នកមានប្រជាប្រិយភាព បានចូលរួមដោយផ្ទាល់ក្នុងការកសាងអនុសញ្ញាក្នុងមូលដ្ឋាន ចលនាប្រជាជនលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល ចូលរួមចំណែកកសាងជីវភាពវប្បធម៌ និងស្មារតីនៅក្នុងភូមិ។ ប៉ុន្តែ ដើម្បីបន្តលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាពប្រកបដោយប្រសិទ្ធភាព គ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ ចលនា និងផ្ដល់ព័ត៌មានទាក់ទងនឹងគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដើម្បីអ្នកមានប្រជាប្រិយភាពយល់ច្បាស់ និងចលនាប្រជាជនអនុវត្តតាម។ ទន្ទឹមនឹងនោះ គប្បីលើកសរសើរដោយទាន់ពេលចំពោះអ្នកមានប្រជាប្រិយភាពដែលមានការរួមចំណែកជាច្រើនក្នុងចលនាប្រឡងប្រណាំងក្នុងមូលដ្ឋាន។ល៕

បកប្រែដោយ Thuy Anh