leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton នាយកមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា។ ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ខែ នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១៥រូប នឹងត្រូវបានមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា ចែករំលែកបទពិសោធន៍លើជំនាញសរសេរព័ត៌មាន ការនិពន្ធព័ត៌មានក្នុងកម្មវិធីវិទ្យុ និងជំនាញសម្ភាសន៍ ការបង្កើតអត្ថបទសម្ភាសន៍ បទយកការណ៍វិទ្យុ បង្កើតកម្មវិធីវិទ្យុ​ និន្នាការនៃការអភិវឌ្ឍន៍ទូរទស្សន៍ទំនើបក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដំណើរការផលិតព័ត៌មានទូរទស្សន៍ទំនើប ជំនាញនិងបទពិសោធន៍ក្នុងការសម្ភាសន៍ ការសម្របសម្រួលផលិតកម្ម ការផ្សាយព័ត៌មានផ្ទាល់ ជំនាញថតភាពយន្ត...

leftcenterrightdel
ប្រតិភូ​ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល

ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton នាយកមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា បានសម្តែងនូវក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយមន្ត្រីនៃកងយោធពលខេមរភូមិន្ទ ចាប់យកខ្លឹមសារជាមូលដ្ឋានស្តីពីដំណើរការប្រតិបត្តិការក្នុងវិស័យវិទ្យុ និងទូរទស្សន៍ ហើយសង្កត់ធ្ងន់ថា នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរ​ចែករំលែកបទពិសោធន៍ និងការងារជាក់ស្តែង ដោយហេតុនេះ រួមគ្នាស្រាវជ្រាវ និងអនុវត្ត ដើម្បីបង្កើនគុណភាពជំនាញរបស់ខ្លួន៕

បកប្រែដោយ Duy Hoan