ក្នុងឱកាសនេះ នៅថ្ងៃទី ២៦ ខែកក្កដា ស្ថានទូតវៀតណាម ទីភ្នាក់ងារតំណាងវៀតណាម តំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងតំណាងក្រសួងការពារជាតិកម្ពុជា បានទៅអុជធូបនិងដាក់កម្រងផ្កានៅស្តូបមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ (កម្ពុជា)។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អុជធូបនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម  (រូបថត៖ VOV)

ក្នុងពិធីនេះ ប្រតិភូបានចំណាយពេលមួយនាទីធ្វើការស្មឹងស្មាធ ដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធជនពលី   ជាពិសេសកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានពលីសាច់ស្រស់ឈាមស្រស់ក្នុងទឹកដីកម្ពុជានាគ្រាសង្គ្រាម ជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានបញ្ជាក់យ៉ាងច្បាស់ថា ការជួយឧបត្ថម្ភរបស់កងទ័ព និងប្រជាជនវៀតណាមចំពោះកងទ័ព និងប្រជាជនកម្ពុជាក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ តាមនោះ គ្រប់ជំនាន់នៃប្រទេសយើងទាំងពីរគួរតែចងចាំ និងតបស្នងសងគុណ។

“ការដែលយើងមកអុជធូប និងដាក់ផ្កា​ ក្នុងឱកាសនៃទិវាយុទ្ធជនពិការ យុទ្ធជនពលី  នាថ្ងៃទី ២៧ ខែកក្កដានេះ មិនត្រឹមតែជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីកម្ពុជា ដែលបានលះបង់ជីវិតដើម្បីឯករាជ្យជាតិរបស់កម្ពុជា។  ខ្ញុំគិតថា នោះជាមនោសញ្ចេតនាដែលស្ថិតស្ថេរ មិនប្រែប្រួលរវាងប្រជាជាតិយើងទាំងពីរ ហើយយើងនឹងបន្តពង្រឹងនិងពង្រីកមនោសញ្ចេតនានេះ”។

ភាគីកម្ពុជា លោកនាយឧត្តមសេនីយ៍ យុន មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា បានជួយគ្នាទៅវិញទៅមកដើម្បីដណ្តើមឯករាជ្យ និងការបង្រួបបង្រួមប្រទេសជាតិ។ ជាពិសេស កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំងស្នេហាជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ លោកបញ្ជាក់ថា នោះជាគុណូបការៈដ៏ធំធេងដែលកម្ពុជាមិនអាចបំភ្លេចបានឡើយ៕

តាម vovworld.vn