leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn)

ក្នុងជំនួបនេះ លោក Huynh Chi Oanh បានសាកសួរសុខទុក្ខ និងជូនពរអាជ្ញាធរ អ្នកស្រុកបូរីជលសារ មានសុខភាពល្អបរិបូរ។ ព្រមទាំង ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមពិធីបុណ្យ អកអំបុក ឲ្យខិតខំហ្វឹកហាត់ និងប្រកួតប្រជែងល្អ ដើម្បីនាំមកនូវជ័យជំនះជូនដល់មូលដ្ឋាន។

ក្នុងឱកាសនេះ ក្រុមបេសកកម្មទីក្រុង Chau Doc បានប្រគល់មី ៥០ កេស និងទឹកដោះគោ ៥០ កេស ជូនអ្នកស្រុកបូរីជលសារ។ សកម្មភាពនេះមានគោលបំណងរឹតបន្តឹងចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh