leftcenterrightdel
ទិដ្ឋភាពនៃជំនួបរវាងកងពលតូចរថក្រោះលេខ ២០១ និងគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លីសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ

នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Le Xuan Thanh ប្រធាននយោបាយនៃកងពលតូចរថក្រោះលេខ ២០១ បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រប្រពៃណី និងរយៈពេល ៥២ ឆ្នាំនៃដំណើរការកសាង និងអភិវឌ្ឍន៍របស់កងពេលតូច ក៏ដូចជាមុខងារ ភារកិច្ច និងលទ្ធផលលេចធ្លោរបស់អង្គភាព ជាពិសេសក្នុងការអនុវត្តការងារនយោបាយរបស់អង្គភាពនាពេលកន្លងមក។

leftcenterrightdel
សិក្ខាកាមទាំងអស់នៃវគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លីទៅទស្សនាបន្ទប់ប្រពៃណីនៃកងពលតូចរថក្រោះលេខ២០១

សិក្ខាកាមទាំងអស់នៃវគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លីសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានទៅទស្សនាកន្លែងស្នាក់នៅ និងកន្លែងហូបចុករបស់អង្គភាព... គណៈប្រតិភូក៏បានទៅទស្សនាបន្ទប់ប្រពៃណីរបស់កងពលតូច និង​ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនយោបាយរវាងកងពលតូចរថក្រោះលេខ ២០១ និងនាយទាហានជាន់ខ្ពស់នៃកងយោធ​ពល​ខេមរភូមិន្ទ។

leftcenterrightdel
សិក្ខាកាមទាំងអស់នៃកងយោធពលខេមរភូមិន្ទ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននយោបាយ ថ្នាក់ដឹកនាំ និងមេបញ្ជាការកងពលតូចរថក្រោះលេខ ២០១

តាមរយៈការផ្លាស់ប្តូរយោបល់ ការសិក្សាស្រាវជ្រាវជាក់ស្តែងនៅអង្គភាព  សិក្ខាកាមទាំងអស់បានទទួលយកលទ្ធផលល្អ ទាំងនេះជាមូលដ្ឋានសម្រាប់សិក្ខាកាមទទួលបានបទពិសោធន៍ជាក់ស្តែង និងយល់ដឹងយ៉ាងស៊ីជម្រៅអំពីទឹកដី កងទ័ព និងមនុស្សវៀតណាម រួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិយាយដោយឡែក និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជានិយាយរួម៕

បកប្រែដោយ Pham Diep