លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធី។ អញ្ជើញចូលរួមមានឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ទីប្រឹក្សានយោបាយនៃស្ថានទូតកាណាដាប្រចាំនៅវៀតណាម អនុព័ន្ធយោធានៃបណ្តាប្រទេសជាដៃគូនៃកម្មវិធី MTCP នៅវៀតណាម ព្រមទាំងកម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាមអន្តរជាតិ និងវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ថ្លែង​ក្នុង​កិច្ចប្រជុំ​

leftcenterrightdel
លោកស្រី Leigh McCumber ថ្លែង​ក្នុងពិធី

ក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ក្នុងដំណើរការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមតែងតែទទួលបានការគាំទ្រពីបណ្តាប្រទេសជាដៃគូលើការរក្សាសន្តិភាព ក្នុងនោះមានកាណាដា ដែល​បាន​រួមចំណែកលើកកំពស់គុណភាពល្អបំផុតនៃការហ្វឹកហ្វឺន និងត្រៀមលក្ខណៈសម្រាប់នាយទាហានមួកខៀវមុនពេលបញ្ជូនទៅបំពេញបេសកកម្ម។ លោកស្រី Leigh McCumber ទីប្រឹក្សានយោបាយនៃស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងសហការរៀបចំវគ្គហ្វឹកហ្វឺនចំនួនពីរបន្ថែមទៀត គឺ វគ្គហ្វឹកហ្វឺននាយទាហានសេនាធិការអង្គការសហប្រជាជាតិ និងវគ្គហ្វឹកហ្វឺនស្តីពីដំណើរការរៀបចំផែនការសមយុទ្ធ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា

ចូលរួមក្នុង UNLOC 2023 មានគ្រូបង្រៀន សិក្ខាកាម និងកម្មាភិបាលសម្របសម្រួលចំនួន ៤៦ នាក់ មកពីប្រទេសចំនួន ១១ រួមទាំងគ្រូបង្រៀនចំនួន ៦ នាក់ និងកម្មាភិបាលសម្របសម្រួលមកពីប្រទេសកាណាដា សិក្ខាកម្មចំនួន ៤០ នាក់មកពីប្រទេសដៃគូនៃកម្មវិធី MTCP របស់កាណាដា ដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ថៃ និងវៀតណាម៕

បកប្រែដោយ Thanh Cong