ក្នុងនាមថ្នាក់ដឹកនាំនគរបាលខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Lam Van Long នាយករងនគរបាលខេត្ត បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងក្រុមគ្រួសារ មានសុខភាពល្អ និងសុភមង្គលក្នុងឆ្នាំថ្មី។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ និងទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

leftcenterrightdel
នគរបាលខេត្ត Binh Phuoc ជូនពរឆ្នាំថ្មី ដល់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ (រូបថត៖binhphuoc.gov.vn)

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះនគរបាលខេត្ត Binh Phuoc ហើយសង្ឃឹមថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងនគរបាលខេត្តទាំងពីរនិយាយដោយឡែក កាន់តែរឹងមាំ និងបន្តអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយថែមទៀត។

ក្នុងឱកាសនេះ នគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រគល់អំណោយជូនគ្នាទៅវិញទៅមក ចូលរួមចំណែករឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Thanh Cong