ក្នុងជំនួប លោក Huynh Minh Tuan បានជូនពរឆ្នាំថ្មី វិបុលសុខសិរីមង្គល ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាជនខេត្តពោធិ៍សាត់។ លោក Huynh Minh Tuan បានបញ្ជាក់ថា ខេត្ត Dong Thap មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តពោធិ៍សាត់លើវិស័យអប់រំ និងវប្បធម៌។ លោក Huynh Minh Tuan ក៏បានអះអាងផងដែរថា ខេត្ត Dong Thap នឹងបន្តយកចិត្តទុកដាក់ និងមានយន្តការជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលសិក្សានៅក្នុងខេត្ត។  លោក Huynh Minh Tuan សង្ឃឹមថា ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតកម្ពុជាមកសិក្សានៅខេត្ត Dong Thap នាពេលខាងមុខ។

leftcenterrightdel
លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ផ្តល់អំណោយជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ (រូបថត៖ baodongthap.vn)

លោកអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Huynh Minh Tuan និងគណៈប្រតិភូបានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។ លោកអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា សមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Thap និងខេត្តពោធិ៍សាត់ ជាលទ្ធផលនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ហើយលោកសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភរបស់ខេត្ត Dong Thap ក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នាពេលខាងមុខ ខេត្តនឹងបន្តស្រាវជ្រាវវិជ្ជាជីវៈសមស្រប ដើម្បីចាត់បញ្ជូននិស្សិតទៅសិក្សានៅខេត្ត Dong Thap។ លោកសង្ឃឹមថា ខេត្ត Dong Thap នឹងយកចិត្តទុកដាក់ជួយឧបត្ថម្ភអាហារូបករណ៍លើមុខជំនាញជាច្រើនបន្ថែមទៀត ដល់និស្សិតមកពីខេត្តពោធិ៍សាត់៕

បកប្រែដោយ Huyen Trang