ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមបញ្ជាការដ្ឋានយោធាខេត្ត Long An លោកវរសេនីយ៍ឯក Tran Dinh Hung បានជូនពរឆ្នាំថ្មីជូនចំពោះលោក​មេបញ្ជាការ និងនាយទាហាន និងពលទាហានទាំងអស់។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Tran Dinh Hung បានសម្តែងក្តីសប្បាយក្រៃលែងចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការរួមគ្នាថែរក្សាការពារព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Long An បានជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង

លោក​ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបញ្ជាការដ្ឋានយោធាខេត្ត Long An  បានបញ្ជូនគណៈប្រតិភូអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានជូនពរគណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Long An និងនាយទាហាន នាយទាហានរង ពលទាហាន​ នៃកងកំលាំងប្រដាប់អាវុធខេត្ត Long An មានសុខភាពល្អ  និងសុភមង្គល។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Dinh Hung ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងកងទ័ពជើងគោកខេត្តព្រៃវែង

អញ្ជើញមកជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង លោកវរសេនីយ៍ឯក Tran Dinh Hung មានក្តីសប្បាយក្រៃលែងចំពោះទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជការដ្ឋានយោធាខេត្ត Long An និងតំបន់ប្រតិបត្តិការសឹងរងខេត្តព្រៃវែង ដែលតែងតែត្រូវ​បាន​រក្សាយ៉ាងជិតស្និទ្ធ។ លោកវរសេនីយ៍ឯក Tran Dinh Hung បានជូនពរលោកមេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រៃវែង ឱ្យទទួលបាននូវភាពសប្បាយរីករាយ និងកក់ក្តៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយជូនពរឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរមានការរីកចម្រើនជានិច្ច៕

បកប្រែដោយ Duy Hoan