ថ្លែងមតិក្នុងជំនួបនេះ លោក Thai Bao បានអះអាងថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងពីរដែលជំនះរាល់បញ្ហាប្រឈម ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ និងក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ក្នុងរយៈពេលជាងកន្លះសតវត្សមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក បក្ស អាជ្ញាធរ និងប្រជាជននៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ និងសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនលើវិស័យផ្សេងៗ។ 

leftcenterrightdel
គណៈប្រតិភូខេត្ត Dong Nai និងខេត្តកំពង់ធំថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ ក្រុមប្រឹក្សាប្រជាជនខេត្ត Dong Nai)

លោក Thai Bao បានសង្កត់ធ្ងន់ថា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជានិយាយរួម ហើយរវាងខេត្ត Dong Nai និងមូលដ្ឋានរបស់កម្ពុជានិយាយដោយឡែក នាពេលកន្លងមក គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Dong Nai បាននិងកំពុងពូនជ្រំដោយឥតឈប់ឈរនូវទំនាក់ទំនងជាប្រពៃណីល្អជាមួយខេត្តកំពង់ធំក្នុងវិស័យជាច្រើនដូចជាយោធា សុខាភិបាល អប់រំ កសិកម្ម វប្បធម៌ កីឡា...។

ក្នុងបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមថ្នាក់ដឹកនាំខេត្ត Dong Nai លោក Thai Bao បានជូនពរលោក ងួន រតនៈ អភិបាល និងថ្នាក់ដឹកនាំខេត្តកំពង់ធំមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យនូវភារកិច្ច និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅឆ្នាំ២០២៤។ សូមជូនពរប្រជាពលរដ្ឋខេត្តកំពង់ធំ កាន់តែរីកចម្រើន សុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មី។

លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់គណៈប្រតិភូខេត្ត Dong Nai។ លោក ងួន រតនៈ មានជំនឿថា ទំនាក់ទំនងអ្នកជិតខាង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាមនិងកម្ពុជានិយាយរួម ហើយរវាងខេត្ត Dong Nai និងខេត្តកំពង់ធំនិយាយដោយឡែកនឹងត្រូវបានពង្រឹងនិងពង្រីក ព្រមទាំងរក្សាបាននូវចំណងសាមគ្គីភាពល្អ និងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនទៀត។

ក្នុងឱកាសនេះ គណៈប្រតិភូខេត្ត Dong Nai បានប្រគល់ថវិកាចំនួន ២០០ លានដុង ដល់ខេត្តកំពង់ធំ ព្រមទាំងទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈមួយចំនួននៅក្នុងប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh