leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី៥ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូល​ឆ្នាំថ្មីនៅសាលាខេត្តរតនគិរី

គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅសាលាខេត្តរតនគិរី និងតំបន់ប្រតិបត្តិការសឹករងរតនគិរី សាលាខេត្តស្ទឹងត្រែង តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សាលាខេត្តមណ្ឌលគិរី តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី កងពលតូចលេខ១២៨ នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ) ព្រមទាំង​បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលី K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) និងក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលី K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) ដែលកំពុងបំពេញភារកិច្ចក្នុងតំបន់។

នៅតាម​កន្លែងដែលបានទៅបំពេញទស្សនកិច្ច តាងនាមឱ្យគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ Trinh Dinh Thach បានលើក​ឡើង​អំពី​លទ្ធផលកិច្ចសហប្រតិបត្តិការលេចធ្លោមួយចំនួនរវាងយោធភូមិភាគទី៥ ជាមួយអង្គភាព និងខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា នាពេលថ្មីៗនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Dinh Thach អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ នៅទីបញ្ជាការយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយទោ Trinh Dinh Thach សង្ឃឹមថា នាពេលខាងមុខ ភាគីនានានឹងបន្តពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កិច្ចការបរទេស ការពារជាតិ សន្តិសុខ ព្រំដែន ... ជាពិសេសការចង់សម្ព័ន្ធមេត្រីភាពគ្រប់លំដាប់ថ្នាក់ទាំង​ថ្នាក់​ភូមិ ឃុំ ស្រុក ហើយ​​និង​ផ្សាភ្ជាប់ជាមួយនឹង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ... រួមចំណែកកសាងទំនាក់ទំនង “ភាព​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា ក៏ដូចជា​រវាងយោធភូមិភាគទី៥ ជាមួយ​អង្គភាព និងមូលដ្ឋាននានារបស់កម្ពុជា ឲ្យ​​កាន់តែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរថែម​ទៀត៕

បកប្រែដោយ Duy Hoan