នៅមូលដ្ឋាននីមួយៗ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាបានពិនិត្យ និងចែកថ្នាំពេទ្យដល់មនុស្ស ៦០០ នាក់។ ទន្ទឹមនឹងការពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ក្រុមក៏បានប្រគល់អំណោយដល់ប្រជាពលរដ្ឋដែលមកពិនិត្យសុខភាពផងដែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen The Hai នាយករងនគរបាលខេត្ត An Giang ប្រគល់អំណោយជូនប្រជាពលរដ្ឋកម្ពុជា (រូបថត៖ baophapluat.vn)

ការទៅពិនិត្យជំងឺ និងប្រគល់អំណោយលើកនេះ មានបំណងរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងពីរ ក្នុងការស្វែងរក បង្ការ និងព្យាបាលជម្ងឺ ធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង ដើម្បីបន្តធ្វើការ និងផលិតភាព ចូលរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ ជាពិសេសរវាងនគរបាលខេត្ត An Giang ជាមួយនគរបាលខេត្តកណ្តាល និងអាជ្ញាធរនៅទីនេះ៕

បកប្រែដោយ Thuy Anh