លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័ននានានៃខេត្តកណ្តាលបានទទួលស្វាគមន៍​គណប្រតិភូ។

leftcenterrightdel
លោកស្រី Nguyen Thi Minh Thuy ប្រគល់អំណោយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤ ជូនលោក គង់ សោភ័ណ្ឌ (រូបថត៖ baoangiang.com.vn)

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang លោកស្រី Nguyen Thi Minh Thuy បានជូនពរលោក គង់ សោភ័ណ្ឌ និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តកណ្តាល ទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងក្ដីស្បាយរីករាយនិងសុភមង្គល ហើយជូនពរអាជ្ញាធរខេត្តកណ្តាល សម្រេចបានជោគជ័យក្នុងការកសាង និងអភិវឌ្ឍន៍ ប្រជាជនមានជីវភាពល្អប្រសើរ សប្បាយ និងសុភមង្គល... ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួម និងខេត្តទាំងពីរ An Giang - ខេត្ដកណ្តាលនិយាយដោយឡែក ត្រូវបានពង្រឹងដោយឥតឈប់ឈរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី Nguyen Thi Minh Thuy សង្ឃឹមថា ខេត្តទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរក្នុងការផ្លាស់ប្តូរទំនិញ ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍ផលិតកម្ម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធលើវិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម អង្គការមហាជន... នាពេលខាងមុខ​៕

បកប្រែដោយ Thuy Anh