leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc ប្រគល់អំណោយជូនថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធខេត្តត្បូងឃ្មុំ (រូប​ថត៖ baobinhphuoc.com.vn)

ក្នុងបរិយាកាសសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវសេចក្តីរីករាយដែលបានទទួល​ស្វាគមន៍គណៈប្រតិភូខេត្តចំនួន២ គឺខេត្ត Binh Phuoc និងខេត្ត Tay Ninh អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅខេត្តត្បូងឃ្មុំ។ លោកអភិបាលខេត្តក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចសង្គម សក្ដានុពល និងឧត្តមភាព​​របស់មូលដ្ឋានផងដែរ។ លោកអភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមថា ខេត្ត Binh Phuoc និងខេត្ត Tay Ninh នឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរក្នុងវិស័យអប់រំ សុខាភិបាល និងទាក់ទាញការវិនិយោគ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំបណ្តាខេត្ត​ថតរូបទុកជាអនុស្សាវរីយ៍ (រូប​ថត៖ baobinhphuoc.com.vn)

តាងនាមគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc និងខេត្ត Tay Ninh លោក Nguyen Manh  Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Binh Phuoc បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្បូងឃ្មុំនាពេលថ្មីៗនេះ។ លោក Nguyen Manh Cuong ចង់ឲ្យខេត្តត្បូងឃ្មុំ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន អនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងប្រទេសទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងដំណើរការវិនិយោគ។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹងទំនាក់ទំនងសន្តិភាព មិត្តភាព និងស្ថិរភាព ដើម្បីការអភិវឌ្ឍរីកចម្រើនរបស់ប្រជាជនខេត្តជាប់ព្រំដែននិយាយដោយឡែក និងរវាងវៀតណាម និងកម្ពុជានិយាយរួម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc និងខេត្ត Tay Ninh តំណាងមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធនៃមូលដ្ឋានទាំងពីរបានប្រគល់អំណោយជូនថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធខេត្តត្បូងឃ្មុំ។

បកប្រែដោយ Duy Hoan