ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Kien Giang លោក Mai Van Huynh បានជូនពរលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនូវសុខភាពល្អ សុភមង្គល ជោគជ័យ និងទទួលឆ្នាំថ្មីដ៏កក់ក្តៅ រីករាយនិងវិបុលភាព។

leftcenterrightdel
លោក Mai Van Huynh (ឆ្វេង) ជូនពរឆ្នាំថ្មី ដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា (រូបថត៖ baokiengiang.vn)

នាពេលខាងមុខ ខេត្ត Kien Giang សង្ឃឹមថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងបន្តដឹកនាំអង្គភាពនៅខេត្តជាប់ព្រំដែន បង្កើនការផ្លាស់ប្តូរ ស្រាវជ្រាវនិងសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ស្របតាមតម្រូវការនិងផលប្រយោជន៍របស់ភាគីនីមួយៗ ដើម្បីស្ថិរភាព សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍...

leftcenterrightdel
គណៈប្រតិភូខេត្ត Kien Giang ជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (រូបថត៖ baokiengiang.vn)

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណចំពោះក្រុមបេសកកម្មខេត្ត Kien Giang ដែលមកជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ខេត្ត Kien Giang គឺជានិមិត្តរូបនៃទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម។ លោកនាយឧត្តមសេនីយ៍ សៅ សុខា សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកប្រពៃណីល្អ បង្កើនកិច្ចសហប្រតិបត្តិការ មិត្តភាព រក្សាស្ថិរភាព និងសន្តិភាព ដើម្បីកសាង និងអភិវឌ្ឍលើគ្រប់វិស័យ៕

បកប្រែដោយ Thuy Anh