ក្នុងជំនួប លោក Dang Hong Son ក្នុងនាមគណៈប្រតិភូ សូមគោរពជូនពរលោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្តតាកែវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ទីរ អង្គភាព និងប្រជាជនក្នុងខេត្តតាកែវ ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ។

លោក Dang Hong Son បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យដែលខេត្តតាកែវសម្រេចបាន ព្រមទាំងសង្ឃឹមថានាពេលខាងមុខ ខេត្តទាំងពីរនឹងបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំលើកទី ១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ដើម្បីជំរុញឲ្យខេត្តទាំងពីរមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព រួមចំណែកពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baokiengiang.vn)

លោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ជូនចំពោះខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក មាស អ៊ុយ បានសង្កត់ធ្ងន់ថា ការសួរសុខទុក្ខ និងការជូនពរឆ្នាំថ្មីប្រពៃណីរវាងខេត្តទាំងពីរ គឺជាសកម្មភាពប្រចាំឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់ សាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងអនុវត្តបាវចនានៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា និយាយរួម រវាងខេត្តតាកែវ និងខេត្ត Kien Giang និយាយដោយឡែក។ ខេត្តទាំង២ មានទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មានការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរមានស្ថិរភាព និងអភិវឌ្ឍជីវភាពសេដ្ឋកិច្ច៕

បកប្រែដោយ Huyen Trang