គណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Pham Khac Toan មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc។

នៅតាមអង្គភាពនានា លោកវរសេនីយ៍ឯក Pham Khac Toan ជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ហើយទន្ទឹមនឹងនោះរួមជាមួយថ្នាក់ដឹកនាំអង្គភាពនានាផ្លាស់ប្តូរ និងឯកភាពថា៖ នៅឆ្នាំ២០២៣ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានផ្លាស់ប្តូរព័ត៌មានជាប្រចាំ សាមគ្គីភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនតាមព្រំដែន កសាងស្ថាប័ន និងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ។ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី តែងតែខិតខំប្រឹងប្រែងសម្របសម្រួលជួយស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិត​ក្នុងសម័យសង្គ្រាម ទៅប្រទេសវៀតណាមវិញ។

leftcenterrightdel
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ពិភាក្សាជាមួយគណៈប្រតិភូនៃតំបន់ប្រតិបត្តិខេត្តមណ្ឌលគិរី

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងថ្នាក់ដឹកនាំតំបន់ប្រិតបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏បានពិភាក្សា និងឯកភាពលើខ្លឹមសារ និងវិធានការជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ ការបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពទាក់ទងនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ចែករំលែកបទពិសោធន៍ក្នុងការងារជួយសង្គ្រោះ សម្របសម្រួលក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម...

បកប្រែដោយ Duy Hoan