តាងនាមក្រុមបេសកកម្ម លោក Nguyen Xuan Thuong បានជូនពរដល់កងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនូវសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មី។ នាពេលកន្លងមកនេះ កិច្ចសហការ និងការជួយគាំទ្រពីកងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចូល-នាំចេញ និង​​ការឆ្លងដែនរបស់ធុរកិច្ច និងប្រជាជននៅសងខាងច្រកទ្វារព្រំដែន។

leftcenterrightdel
ក្រុមបេសកកម្មគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Gia Lai ជូនអំណោយដល់កងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ (រូបថត៖ baogialai.com.vn)

លោក Nguyen Xuan Thuong បានសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហការ និងអនុវត្តយ៉ាងល្អនូវ​ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលចុះហត្ថលេខារវាងខេត្តទាំងពីរ​ បង្កើនការផ្លាស់ប្តូរព័ត៌មានដើម្បីការគ្រប់គ្រងតំបន់ព្រំដែន​​​ប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចជំនួបនេះ លោក ស៊ីម លីន ប្រធានច្រកទ្វារអន្តរជាតិអូយ៉ាដាវ បានសម្តែងនូវក្តីរីករាយចំពោះដំណើរទៅជូនពរឆ្នាំថ្មីរបស់ក្រុមបេសកកម្ម។ លោក ស៊ីម លីន ក៏មានបំណងផងដែរថា ច្រកទ្វារព្រំដែនទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រង ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ចនៅច្រកទ្វារព្រំដែនទាំងពីរក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម៕

បកប្រែដោយ Thuy Anh