leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់អំណោយជូនប្រជាជនរដ្ឋនៅឃុំប៊ូស្រា ស្រុកពេជ្រាដា

បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្នែកសុខាភិបាល និងកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចែកអំណោយ ពិនិត្យជំងឺ ចែកថ្នាំ ផ្ដល់យោបល់អំពីសុខភាពជូនប្រជាជននៅឃុំប៊ូស្រា ស្រុកពេជ្រចាន់ដា។ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានប្រគល់អំណោយជូនគ្រួសារក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋចំនួន ៥០០ គ្រួសារ ដែលមានតម្លៃសរុបជិត ២៥០ លានដុង។

leftcenterrightdel
គ្រូពេទ្យយោធាខេត្ត Dak Nong ចែកថ្នាំជូនប្រជាជននៅឃុំប៊ូស្រា ស្រុកពេជ្រាដា

ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃ ដោយមានតម្លៃសរុប ១២០ លានដុង។ ប្រជាជនឃុំប៊ូស្រា ស្រុកពេជ្រាដា បានមានសេចក្តីសប្បាយរីករាយ និងរំភើបចិត្តចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ក្រុមគ្រូពេទ្យយោធាវៀតណាម។

សកម្មភាពទាំងនេះរបស់បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh