គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។ បន្ទាប់មក លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំងសមាជិកនៃគណៈប្រតិភូទាំងពីរបានទៅទស្សនាលំហាត់សមពេទ្យយោធារួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
រូបភាពមួយចំនួននៃលំហាត់សមពេទ្យយោធារួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។

ខ្លឹមសារនៃលំហាត់សមពេទ្យយោធារួមមាន៖ បញ្ជាការពេទ្យយោធារួមគ្នា; សកម្មភាពសង្គ្រោះបន្ទាន់សម្រាប់ជនរងគ្រោះនៅកន្លែងកើតហេតុ; ការអនុវត្តការទទួល បែងចែក សង្គ្រោះបឋមនៅស្ថានីយសង្គ្រោះបន្ទាន់ ការដឹកជញ្ជូនដោយរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រ។

leftcenterrightdel
 

leftcenterrightdel
ទទួលជនរងគ្រោះដែលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
រូបភាពមួយចំនួននៃលំហាត់សមពេទ្យយោធារួមគ្នារវាងកងទ័ពទាំងពីរ

លំហាត់សមលើកនេះគឺជាឱកាសមួយដើម្បីពង្រឹង និងបង្កើនសមត្ថភាពសម្របសម្រួល ដែលតាមរយៈនោះ ជួរកម្មាភិបាល បុគ្គលិកពេទ្យយោធា និងស៊ីវិល នៃប្រទេសទាំងពីររួមគ្នាអនុវត្តនីតិវិធីសម្របសម្រួល ទាំងបញ្ជាការកន្លែងកើតហេតុ ការរុករក ការជួយសង្គ្រោះ និងការព្យាបាលឯកទេស។ នេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការចែករំលែកបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត នេះគឺជានិមិត្តរូបដ៏ស្រស់ស្អាតនៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព។

លំហាត់សមនេះជួយហ្វឹកហ្វឺនភាគីទាំងពីរឱ្យសម្របសម្រួលគ្នាយ៉ាងរលូន ជំនះការលំបាក និងរួមគ្នាឆ្ពោះទៅរកគោលដៅរួមខ្ពស់បំផុតគឺការការពារអាយុជីវិត និងសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Duy Hoan