ថ្លែងក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Dinh Hong Tieng បានជូនពរចូលឆ្នាំថ្មីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកវរសេនីយ៍ឯក Dinh Hong Tieng បានសម្តែងនូវការជឿជាក់ថា ដោយមានប្រពៃណីសាមគ្គីភាព និងមិត្តភាពដ៏ល្អប្រសើរនោះ នាពេលខាងមុខ ទំនាក់ទំនងរវាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរីនឹងកាន់តែជិតស្និទនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេសក្នុងការសម្របសម្រួល ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ដែលត្រូវពង្រីក និងសម្រេចបានលទ្ធផលល្អ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម។

ក្នុងជំនួបនេះ តំណាងថ្នាក់ដឹកនាំតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋានយោធាខេត្ត Dak Nong សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្ដិការសឹក​រង​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤។ ថ្នាក់ដឹកនាំតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរនាពេលកន្លងមក។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់សម្ភារសំណង់ជូនតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរីដើម្បី សាងសង់ទីតាំងចត់រថយន្ដ ដែលមានតម្លៃសរុប ២០០ លានដុង៕

បកប្រែដោយ Pham Diep