ក្នុងឆមាសទី១ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong បានកសាង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការការទូតប្រជាជន បំពេញល្អនូវតួនាទីជាស្ពានសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី។

សមាគមគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយយ៉ាងសកម្មដល់កម្មាភិបាល សមាជិក និងប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹង និងរក្សាសន្តិសុខ នយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន ពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា និយាយរួម រវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី និយាយដោយឡែក។

leftcenterrightdel
ក្នុងឆមាសទី១ ឆ្នាំនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dak Nong បំពេញល្អតួនាទីជាស្ពាន សាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី (រូបថត៖ baodaknong.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម សមាគមខេត្តបានចុះសួរសុខទុក្ខ និងជូនអំណោយដល់អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរីចំនួន ៦០ នាក់ ដែលមានតម្លៃសរុប ៤៨ លានដុង។ សមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Tuy Duc (ខេត្ត Dak Nong) បានទទួលគណៈប្រតិភូស្រុកអូររាំង (មណ្ឌលគិរី) ដែលមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ហើយជូនអំណោយដល់ស្រុកអូររាំងក្នុងថវិកា ១៥០ លានដុង...

នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត នឹងបន្តជំរុញការឃោសនាផ្សព្វផ្សាយ និងអប់រំដល់សមាជិក និងប្រជាជនអំពីប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី ក៏ដូចជា រវាវៀតណាមនិងកម្ពុជាដែរ។

សមាគមនឹងរៀបចំសកម្មភាពការទូតយ៉ាងសកម្ម ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយបន្តការកសាង និងអភិវឌ្ឍសមាគមយ៉ាងរឹងមាំ៕

បកប្រែដោយ Thanh Cong