នាថ្ងៃទី៨ ខែកក្កដា គេហទំព័រ sbm.news ដែលដកស្រង់ប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលពោលខាងលើ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ២.៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមសម្រេចបានប្រមាណ ១.៣ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសនេះបាននាំចូលទំនិញពីប្រទេសវៀតណាមដោយមានតម្លៃជាង ១.៥ ពាន់លានដុល្លារ។

ជាមួយនឹងកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ វៀតណាមមិនត្រឹមតែជាដៃគូធំបំផុតរបស់កម្ពុជាក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជាលើពិភពលោក បន្ទាប់ពីប្រទេសចិន និងអាមេរិកទៀតផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជា តម្លៃទំនិញនាំចេញពីកម្ពុជាទៅវៀតណាមបានកើនឡើងពីការនាំចេញកសិផល រួមមាន អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ។ ផ្ទុយទៅវិញ កម្ពុជានាំចូលទំនិញពីប្រទេសវៀតណាមដូចជា សម្ភារសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក ជី គ្រឿងទេស បន្លែ។ល។

ក្នុងរយៈពេលកន្លងមក ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាជាមធ្យម ១៨.៥% ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាល ២០១០-២០១៥ និងប្រហែល ២១% នៅក្នុងដំណាក់កាល ២០១៥-២០២០៕

បកប្រែដោយ Thanh Cong