ខេត្តទទួលអំណោយពីគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
ជូនសម្ភារៈឧបករណ៍វេជ្ជសាស្រ្តដល់ខេត្តជាប់ព្រំដែនចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquankhu7.vn)


លោក Nguyen Thanh Ngoc អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានអះអាងថា អំណោយទាំងនេះ បញ្ជាក់ពីទឹកចិត្តរបស់បក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Tay Ninh សម្រាប់អាជ្ញាធរ និងប្រជាជនកម្ពុជា ចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

តំណាងខេត្តទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះបក្ស អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ប្រជាជនខេត្ត Tay Ninh ដែលតែងតែយកចិត្តទុកដាក់ ជួយគាំទ្រអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមក។ អំណោយនៃខេត្ត Tay Ninh មានអត្ថន័យជាក់ស្ដែងចំពោះខេត្តទាំង៤ ក្នុងដំណាក់កាលទាប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19។

នារសៀលថ្ងៃដដែល នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បន្តជូនម៉ាស់ ៣០,០០០ សន្លឹក ទឹកលាងដៃសម្លាប់មេរោគ ២៤០ ដបដល់ខេត្តស្វាយរៀង៕

បកប្រែដោយ Thanh Cong