កងពលធំលេខ៥ បានជូនម៉ាស់ ១០,០០០ សន្លឹក សំលៀកបំពាក់ការពារវេជ្ជសាស្រ្តចំនួន ១៥០ ទឹកសម្លាប់មេរោគ ៣០ ធុងជាដើម ដល់កងពលតូចអន្តរគមន៍លេខ១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោគ កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
កងពលធំលេខ៥ ជូនសំភារៈឧបករណ៍វេជ្ជសាស្រ្តចាំបាច់សំរាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់កងពលតូចអន្តរគមន៍លេខ១

តាងនាមកម្មាភិបាលនៃកងពលតូចអន្តរគមន៍លេខ១ មេបញ្ជាការរងនៃកងពលតូចអន្តរគមន៍លេខ១ បានឲ្យដឹងថា កងពលធំលេខ៥ (យោធភូមិភាគទី៧) ក៏កំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប៉ុន្តែកងពលធំលេខ៥ នៅបានជូនសំភារៈឧបករណ៍វេជ្ជសាស្រ្តចាំបាច់សំរាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់កងពលតូចអន្តរគមន៍លេខ១។

សកម្មភាពទាំងនេះបានបង្ហាញពីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករវាងងពលធំលេខ៥ និងកងពលតូចអន្តរគមន៍លេខ១ និយាយដោយឡែក និងរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម។ នៅពេលខាងមុខនេះ កងពលតូចអន្តរគមន៍លេខ១ នឹងបន្តពង្រីកកិច្ចសហការជាមួយកងពលធំលេខ៥ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាការងារផ្សេងៗ ចូលរួមចំណែកជម្រុញចំណងមិត្តភាពជាប្រពៃណីរវាងកងទ័ព និងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh