នៅជំនួប ភាគីទាំងពីរបានបញ្ជាក់ថា នៅពេលកន្លងមក ប្រទេសទាំងពីរបានយល់ជ្រួតជ្រាប និងអនុវត្តយ៉ាងតឹងរឹងរាល់ការកំណត់ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ។ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពគ្រប់គ្រង ការពារព្រំដែន និងច្រកទ្វារព្រំដែន កិច្ចសហការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនូវការជួញដូរ ការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញហាមឃាត់ឆ្លងកាត់ព្រំដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ប្រគល់គ្រឿងឧបភោគបរិភោគ សម្ភារៈឧបករណ៍វេជ្ជសាស្រ្តជូនដល់កម្លាំងប្រដាប់អាវុធកម្ពុជា

លោកវរសេនីយ៍ឯកបំរុង Tran Tien Hai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានស្នើឲ្យភាគីទាំងពីរបន្តចែករំលែកព័ត៌មាន និងសហការបំពេញល្អនូវភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រងនិងការការពារព្រំដែន។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai នឹងបន្តជួយគាំទ្រកម្លាំងការពារព្រំដែនកម្ពុជាជំនះការលំបាកក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។

ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានប្រគល់គ្រឿងឧបភោគបរិភោគ សម្ភារៈឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយមានតម្លៃសរុបជិត ៣០០ លានដុងជូនដល់កម្លាំងប្រដាប់អាវុធកម្ពុជា៕

បកប្រែដោយ Thuy Anh