leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការរពារព្រំដែនខេត្ត Dak Nong ប្រគល់សំភារៈបរិក្ខារពេទ្យជូនខេត្តមណ្ឌលគីរី (រូប​ថត៖ nhandan.com.vn)

ក្នុងពិធីប្រគល់នេះ គណៈកម្មាធិការប្រជាជនខេត្ត Dak Nong  បញ្ជាការយោធាខេត្ត Dak Nong  បញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែនខេត្ត Dak Nong និងបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានប្រគល់ជូនខេត្តមណ្ឌលគីរី និងសមាគមអណិកជនវៀតណាមនៅខេត្តមណ្ឌលគីរី នូវសំភារៈបរិក្ខារពេទ្យមួយចំនួនរួមមាន ជាតិគីមី HI-CHLO 70, ទែម៉ូម៉ែត្រអ៊ីនហ្វ្រារ៉េដ ម៉ាស់ សម្លៀកបំពាក់ការពារផ្ទាល់ខ្លួន ទឹកអាល់កុលលាងដៃ ស្រោមដៃ និងធុងបាញ់កម្ចាត់មេរោគ…ដែលមានតម្លៃសរុបជិត ៥០០ លានដុង។

ថ្លែងនៅក្នុងពិធីប្រគល់នេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីការវិវឌ្ឍនិងការប្រែប្រួលនៃស្ថានភាពភាពជំងឺរាតត្បាតនៅក្នុងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនេះបានឯកភាពគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការ​ចែករំលែកព័ត៌មាន​ ដើម្បីបំពេញបានល្អនូវភារកិច្ច​ប្រយុទ្ធប្រឆាំងនឹង Covid-19 ។

ទោះបីជាសំភារៈបរិក្ខាពេទ្យទាំងនេះវាមិនអាចបំពេញតាមតំរូវការរបស់ខេត្តមណ្ឌលគីរីក៏ដោយ ក៏ប៉ុន្តែវាបានជួយគាំទ្រ និងលើកទឹកចិត្តដល់អាជ្ញាធរ ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងអណិកជនវៀតណាមនៅខេត្តមណ្ឌលគីរី រួមចំណែកបង្កើនថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពពិសេសរបស់ប្រជាជន អាជ្ញាធរខេត្ត Dak Nong និងខេត្ត Dak Lak នៃប្រទេសវៀតណាមជាមួយខេត្តមណ្ឌលគីរីនិយាយដោយឡែក និងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួម៕

បកប្រែដោយ Duy Hoan