leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Quang Nam ប្រគល់ម៉ាស់ជូនបញ្ជាការយោធាខេត្តសេកុង នៃប្រទេសឡាវ

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៥ បានប្រគល់សំភារៈបរិក្ខារពេទ្យជូនអង្គភាពនានានៃប្រទេសមិត្តរួមមាន៖ កងពលធំថ្មើរជើងលេខ៥ បញ្ជាការដ្ឋានយោធាខេត្តចំនួន ៤ នៃប្រទេសឡាវ និងសាលាពលទាហានលេខ២ នៃកងទ័ពប្រជាជនឡាវ និងយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ។

យោធភូមិភាគទី ៥ បានផ្តល់ទែម៉ូម៉ែត្រអ៊ីនហ្វ្រារ៉េដចំនួន ២៩៥ គ្រឿង សម្លៀកបំពាក់ការពារផ្ទាល់ខ្លួនជាង ៥៨០០ ឈុត ម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគចំនួន ១៥០ គ្រឿង និងម៉ាស់ ស្រោមដៃ និងស្បៀងអាហារជាច្រើនទៀតជូនកងទ័ពនៃប្រទេសទាំងពីរដែលមានតំលៃសរុបជាង ៤.៧ ពាន់លានដុង៕

បកប្រែដោយ Duy Hoan