leftcenterrightdel
ពិធីប្រគល់-ទទួលសម្ភារៈឧបករណ៍វេជ្ជសាស្រ្តរបស់ក្រសួងការពារប្រទេសវៀតណាមជូនក្រសួងការពារជាតិកម្ពុជា

មានប្រសាសន៍នៅពិធី លោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃដែលរដ្ឋាភិបាល ប្រជាជន និងកងទ័ពវៀតណាមជូនដល់កម្ពុជា។  លោកបានចាត់ទុកពិធីនេះបានបង្ហាញ​ពី​មនោសញ្ចេតនាដ៏ល្អប្រសើរ ទំនាក់ទំនងមិត្តភាពពិសេស ជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជម្រុញឲ្យទំនាក់ទំនង​សហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត​៕

បកប្រែដោយ Thuy Anh