ទីក្រុងហូជីមិញលើកសរសើរនិស្សិត និងសិក្ខាកាមឡាវ និងកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ២០ ខែធ្នូ នៅសារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ សហការជាមួយអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ បានរៀបចំកម្មវិធីលើកសរសើរនិស្សិត និងសិក្ខាកាមឡាវ និងកម្ពុជា នៅទីក្រុងហូជីមិញក្នុងឆ្នាំ២០២៥។
បច្ចុប្បន្ន ទីក្រុងហូជីមិញ មាននិស្សិត និងសិក្ខាកាមឡាវ និងកម្ពុជាជាង ១,៩០០ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ វិទ្យាស្ថាន អនុមហាវិទ្យាល័យ និងសាលានានាចំនួន២៧ នៅក្នុងទីក្រុង។
កម្មវិធីនេះបានលើកសរសើរនិស្សិតឡាវចំនួន ៦៤ នាក់ និងនិស្សិតកម្ពុជាចំនួន ៩ នាក់ ដែលខិតខំប្រឹងប្រែង និងសម្រេចបានលទ្ធផលល្អក្នុងការសិក្សា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្លាស់ប្តូរមិត្តភាពនៅទីក្រុងហូជីមិញ ដែលរួមចំណែកដល់ការពូនជ្រំទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា។
    |
 |
|
គណៈកម្មការរៀបចំ ជូនប័ណ្ណសរសើរដល់និស្សិត និងសិក្ខាកាមឡាវ និងកម្ពុជា |
នៅក្នុងសុន្ទរកថាអបអរសាទរ លោកស្រី Ho Thi Anh Tuyet អនុលេខាអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានសម្តែងក្តីសង្ឃឹមថា និស្សិតដែលត្រូវបានលើកសរសើរនៅថ្ងៃនេះនឹងបន្តធ្វើជា "ឯកអគ្គរដ្ឋទូតនៃមិត្តភាព" ក្នុងការសិក្សា ហើយជាកត្តាដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព មិត្តភាព និងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ដោយឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
កម្មវិធីលើកសរសើរនិស្សិត និងសិក្ខាកាមឡាវ និងកម្ពុជា គឺជាសកម្មភាពប្រចាំឆ្នាំនៅក្នុងគម្រោង "គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា" ដែលរួមចំណែកដល់ការលើកទឹកចិត្តសម្រាប់និស្សិត និងសិក្ខាកាមឡាវ និងកម្ពុជា ហើយពង្រឹងចំណងមិត្តភាពវៀតណាម-ឡាវ-កម្ពុជា៕
បកប្រែដោយ Thuy Anh