កម្មវិធីសិល្បៈ ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ "បទចម្រៀងមិត្តភាព" សំដៅលើកសរសើរចំណងសាមគ្គីភាព និងមិត្តភាព វៀតណាម-កម្ពុជា លើកសរសើរជីវភាពរស់នៅដ៏ស្រស់ស្អាតរបស់ប្រទេសទាំងពីរ និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dak Lak និងខេត្តមណ្ឌលគីរី។

leftcenterrightdel
ការសម្តែងមួយក្នុងកម្មវិធី (រូបថត៖ nhandan.vn)

មានប្រសាសន៍នៅក្នុងកម្មវិធី លោក Le Phuc Long អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak បានសង្កត់ធ្ងន់ថា៖ ខេត្ត Dak Lak និងខេត្តមណ្ឌលគីរី មានព្រំដែនជាប់គ្នាប្រវែងជាង ៧១ គីឡូម៉ែត្រ ហើយខេត្តទាំងពីរមានទំនាក់ទំនងប្រពៃណី ការផ្លាស់ប្តូរ និងការតភ្ជាប់ដ៏ជិតស្និទ្ធ។

ដោយបន្តសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៥៨ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា កម្មវិធីសិល្បៈផ្លាស់ប្តូរវប្បធម៌លើកនេះគឺជាឱកាសមួយសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែស៊ីជម្រៅ និងការទទួលខុសត្រូវកាន់តែខ្លាំងឡើងក្នុងការរក្សា និងបន្តពូនជ្រំតម្លៃល្អៗនៃទំនាក់ទំនងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។

នេះក៏ជាឱកាសមួយដើម្បីណែនាំ និងផ្សព្វផ្សាយអំពីវប្បធម៌ និងមនុស្សនៃប្រទេសនីមួយៗ ដែលជាស្ពានតភ្ជាប់មនោសញ្ចេតនា លើកកម្ពស់ទំនុកចិត្ត និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃខេត្ត Dak Lak និងខេត្តមណ្ឌលគីរី ព្រមទាំងលើកតម្កើង និងលើកសរសើរទំនាក់ទំនងរវាងខេត្ត Dak Lak និងខេត្តមណ្ឌលគីរី ដែលបន្តអភិវឌ្ឍ តភ្ជាប់យ៉ាងជិតស្និទ្ធ និងសាមគ្គីភាពយូរអង្វែង៕

បកប្រែដោយ Huyen Trang