leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកវរសេនីយ៍ឯក Luong Dinh Hung មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រវៀតណាម និងលោកឧត្តមនាវីឯក ទា ប៊ុនលៀម អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា បានជាសហអធិបតីនៃកិច្ចប្រជុំនេះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Luong Dinh Hung មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រវៀតណាម មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Luong Dinh Hung មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រវៀតណាម បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចែករំលែក និងការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៅសមុទ្រ សម្របសម្រួល និងដោះស្រាយឧប្បត្តិហេតុទាក់ទងនឹងអ្នកនេសាទនៃប្រទេសទាំងពីរ ការស្វែងរក និងការជួយសង្គ្រោះ ការរំលោភបំពានច្បាប់ ការរត់ពន្ធ និងការរំលោភច្បាប់ផ្សេងៗទៀត ដែលរួមចំណែកដល់ការធានាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងដែនទឹកប្រវត្តិសាស្ត្រ និងតំបន់សមុទ្រជាប់គ្នារវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមនាវីឯក ទា ប៊ុនលៀម អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

លោកឧត្តមនាវីឯក ទា ប៊ុនលៀម អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកវរសេនីយ៍ឯក Luong Dinh Hung  ព្រមទាំងបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អ្នកនេសាទវៀតណាម និងកម្ពុជាជាទូទៅបានគោរពច្បាប់នៃប្រទេសទាំងពីរយ៉ាងល្អ។ ទន្ទឹមនឹងនោះ លោកឧត្តមនាវីឯក ទា ប៊ុនលៀម បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧប្បត្តិហេតុ និងស្ថានភាពនៅលើសមុទ្រ។

leftcenterrightdel
គណៈប្រតិភូទាំងពីរថតរូបទុកជាអនុស្សាវរីយ៍

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរព័ត៌មាន និងជំរុញសកម្មភាពអនុវត្តច្បាប់នៅលើសមុទ្រ ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់ ដោយហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនេសាទនៅក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការស្វែងរក និងជួយសង្គ្រោះ ប្រឆាំងការរត់ពន្ធ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅលើសមុទ្រ និងការរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តពិធីសារយន្តការទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លើកទី៦ រវាងកងកម្លាំងទាំងពីរក្នុងឆ្នាំ២០២៦ នៅកម្ពុជា៕

បកប្រែដោយ Huyen Trang