កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែន
កប.អនឡាញ - នៅថ្ងៃទី១២ ខែធ្នូ នៅសង្កាត់ Buon Ma Thuot ខេត្ត Dak Lak (វៀតណាម) គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឆ្នាំ២០២៥ និងកំណត់ទិសដៅសម្រាប់ការសម្របសម្រួលក្នុងឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ២០២៥។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារក្នុងកំណត់ហេតុនៃកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំរវាងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី។
    |
 |
|
គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី |
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែននិងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខ និងសកម្មភាពរបស់កងកម្លាំងអរិភាព សហការគ្នាទប់ស្កាត់រាល់សកម្មភាពដែលញុះញង់ និងបំបែកបំបាក់ទំនាក់ទំនងនិងធ្វើឱ្យព្រំដែនមានអស្ថិរភាព។
ភាគីទាំងពីរបន្តសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រៀបចំការល្បាតទ្វេភាគី ការពារប្រព័ន្ធបង្គោលព្រំដែនជាតិ និងសម្រួលដល់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលទាំងពីរ។
កងកម្លាំងការពារព្រំដែននៃខេត្តទាំងពីរបានបញ្ជាក់ពីការបន្ដរក្សាកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់គ្នាទៅវិញទៅមកដែលរួមចំណែកដល់ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕
បកប្រែដោយ Pham Diep