គណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Long An ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន អំពីកិច្ចសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - បន្តដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៣ ខែមីនា ក្រុមបេសកកម្មនៃគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Long An ប្រទេសវៀតណាម ដឹកនាំដោយលោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត បានបំពេញទស្សនកិច្ចការងារនៅខេត្តប៉ៃលិន។
ក្នុងជំនួបពិភាក្សាជាមួយក្រុមបេសកកម្មនៃគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Long An លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ខេត្តប៉ៃលិនមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ភូមិសាស្រ្តមានការផ្លាស់ប្ដូរជាច្រើនដែលប៉ះពាល់ដល់ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ ប៉ុន្តែ លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចចលនាប្រជាពលរដ្ឋ និងមេទ័ពដែលធ្លាប់ចូលរួមប្រយុទ្ធ ដែលដឹងច្បាស់ពីភូមិសាស្រ្ត និងទីតាំងដែលកងទ័ពវៀតណាមពលីជីវិតក្នុងសម័យសង្គ្រាម ជួយគាំទ្រគណៈកម្មាធិការដឹកនាំលេខ៥១៥ និងក្រុម K៧៣។
លោក Pham Tan Hoa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនខេត្តប៉ៃលិន ដែលបានយកចិត្តទុក និងសហការដើម្បីជួយក្រុម K៧៣ បំពេញល្អភារកិច្ចនាពេលកន្លងមកនេះ។ នាពេលខាងមុខ លោក Pham Tan Hoa សង្ឃឹមថា អភិបាល និងអភិបាលរងខេត្តប៉ៃលិន នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងចលនាប្រជាពលរដ្ឋ ផ្តល់ព័ត៌មានអំពីផ្នូរសពយុទ្ធជនពលី និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្ត។ ទន្ទឹមនឹងនោះ សហការជាមួយគណៈកម្មាធិការដឹកនាំលេខ៥១៥ និងក្រុម K៧៣ ខេត្ត Long An បន្តបំពេញល្អនូវការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។
    |
 |
លោក Pham Tan Hoa (ឆ្វេង) ជូនអំណោយឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន (រូបថត៖ baolongan.vn) |
ក្នុងស្មារតី “សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ” លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តមានជំនឿថា ខេត្ត Long An និងខេត្តប៉ៃលិន នឹងបន្តសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយស្ដីពីភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅខេត្តប៉ៃលិនក្នុងសម័យសង្គ្រាម។ អាស្រ័យលើនេះចូលរួមចំណែកក្នុងការអនុវត្តឲ្យបានល្អនូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Long An និងគណៈកម្មការជំនាញខេត្តប៉ៃលិន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានជូនពរប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ជូនពរប្រទេសនិងប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងវិបុលភាព ហើយជូនពរទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងរវាងខេត្តទាំងពីរ Long An - ប៉ៃលិននិយាយដោយឡែក កាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនេះ ក្រុមបេសកកម្មនៃគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Long An បានជូនអំណោយឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងសមាជិកគណៈប្រតិភូខេត្តប៉ៃលិន៕
បកប្រែដោយ Thuy Anh