នៅទីនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ រួមជាមួយនឹងកម្មាភិបាល បក្ខជន និងអង្គការបក្សនៅទីក្រុងភ្នំពេញ បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងបរិវេណស្ថានទូត។

leftcenterrightdel
ពិធីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ

ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃដើមឆ្នាំថ្មី ២០២៥ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ បានលើកឡើងថា ឆ្នាំ២០២៤ កន្លងមក គណៈកម្មាធិការបក្សបានអនុវត្ត និងសម្រេចបាននូវភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វប្បធម៌ ការឃោសនាផ្នែកការបរទេស ការគាំពារពលរដ្ឋ និងកិច្ចការជនដើមកំណើតវៀតណាមនៅកម្ពុជា។

ក្នុងឆ្នាំ២០២៤ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យជាច្រើន; កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់បំផុត និងជាឆ្នាំនៃមហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ រហូតដល់មហាសន្និបាតបក្សលើកទី ១៤ ដែលជាឆ្នាំប្រទេសឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍ និងភាពរុងរឿង។ ទន្ទឹមនឹងសកម្មភាពដែលធ្វើឡើងនៅស្ថានទូតក្នុងរាជធានីភ្នំពេញ ពិធីរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមក៏ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង  និងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Pham Diep