*លិខិតអបអរសាទរពីលោក Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម សរសេរថា៖

“បក្សកុម្មុយនិស្តវៀតណាម គឺជាក្រុមនយោបាយឈានមុខរបស់ប្រជាជនវៀតណាម ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ ដែលជាសកម្មជនឆ្នើមនៃចលនារំដោះជាតិ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមបានឯករាជ្យ និងការឯកភាពប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាមនៅតែជាកម្លាំងដឹកនាំក្នុងការធានាអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសវៀតណាម ក៏ដូចជាសុភមង្គល និងវិបុលភាពរបស់ប្រជាជនវៀតណាម”។

*លិខិតអបអរសាទរពីលោក Sergey Mironov ប្រធានគណបក្សរុស្ស៊ីយុត្តិធម៌-អ្នកស្នេហាជាតិ-ដើម្បីការពិត សរសេរថា៖

“ប្រវត្តិសាស្ត្រនៃជ័យជំនះ និងសមិទ្ធិផលដ៏រុងរឿងរបស់វៀតណាមសម័យទំនើបមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តវៀតណាម ដែលមានលោកប្រធានហូជីមិញ-ស្ថាបនិកគឺជាមេដឹកនាំឆ្នើមនៃចលនាតស៊ូរំដោះជាតិ។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមកំពុងកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងអភិវឌ្ឍន៍។ បក្សកុម្មុយនិស្តវៀតណាមកំពុងអនុវត្តផែនការរបស់ខ្លួនប្រកបដោយទំនុកចិត្តក្នុងការកសាងសង្គមនិយម ដោយសម្រេចបានសមិទ្ធិផលជាច្រើនក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ និងវិស័យផ្សេងៗទៀត”។

leftcenterrightdel
រូប​ថតឧទាហរណ៍

*សារអបអរសាទរពី លោក Shii Kazuo ប្រធានគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុន សរសេរថា៖

“ក្នុងដំណើរប្រវត្តិសាស្ត្ររបស់ខ្លួន បក្សកុម្មុយនិស្តវៀតណាមបានជ្រោងខ្ពស់ទង់ឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ ដឹកនាំប្រជាជនវៀតណាមជំនះការលំបាកជាច្រើន អនុវត្តបដិវត្តខែសីហាឆ្នាំ ១៩៤៥ ដោយជោគជ័យ និងការតស៊ូដើម្បីឯករាជ្យជាតិ និងរំដោះជាតិ។ បក្សកុម្មុយនិស្តវៀតណាមបានជំរុញដំណើរការផ្លាស់ប្តូរថ្មីជិត​៤០ ឆ្នាំ សំដៅគោលដៅ “ប្រជាជនធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌” ទទួលបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

*សារអបអរសាទរពី លោក Doraisamy Raja អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា  សរសេរថា៖

“ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាសក្ខីភាពមួយសម្រាប់បេសកកម្មរបស់បក្សចំពោះវណ្ណៈកម្មករ មហាជនដែលរងការជិះជាន់ និងចំពោះប្រជាជនវៀតណាមទាំងមូល។ តាមរយៈការដឹកនាំដ៏ម៉ឺងម៉ាត់ ចក្ខុវិស័យយុទ្ធសាស្ត្រ និងស្មារតីបដិវត្តន៍ បក្សបានដឹកនាំប្រទេសវៀតណាមសម្រេចបានសមិទ្ធិផលសេដ្ឋកិច្ចដ៏ធំធេង វឌ្ឍនភាពសង្គម និងការពារអធិបតេយ្យភាព ក្លាយជាបង្គោលភ្លើងហ្វារនៃបុព្វហេតុកសាងសង្គមនិយមនៅលើពិភពលោក។

គណបក្សកុម្មុយនិស្តឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងបក្ស និងប្រជាជននៃប្រទេសទាំងពីរ។ យើងនៅតែប្តេជ្ញាពង្រឹងទំនាក់ទំនងជាបងប្អូនក្នុងការតស៊ូរួមដើម្បីសង្គមនិយម សន្តិភាព និងការរីកចម្រើន»។

*សារអបអរសាទរពី លោក Daniel Ortega អគ្គលេខាគណបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) របស់ប្រទេសនីការ៉ាហ្គ័រ បានសរសេរថា៖

“ដោយសេចក្តីរីករាយយ៉ាងក្រៃលែង គណបក្សរណសិរ្សរំដោះជាតិ Sandino រដ្ឋាភិបាលផ្សះផ្សា និងសាមគ្គីជាតិ និងប្រជាជនទាំងអស់នៃសាធារណរដ្ឋនីការ៉ាហ្គា សូមអបអរសាទរ និងរីករាយជាមួយបណ្តាសមមិត្តក្នុងឱកាសអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង នាថ្ងៃទី ៣ ខែកុម្ភៈ”។

* លិខិតអបអរសាទរពី លោក Sergei Syrankov លេខាទីមួយនៃគណបក្សកុម្មុយនិស្តបេឡារុស្ស សរសេរ៖

“ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមសម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពរបស់ប្រជាជន និងពង្រឹងតួនាទីសកម្មរបស់ខ្លួននៅលើឆាកអន្តរជាតិ។

កិត្យានុភាពនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងប្រទេស និងក្រៅប្រទេសនឹងបន្តរួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសវៀតណាម”។

លើសពីនេះ ថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើន និងគណៈទាក់ទងការបរទេសនៃគណបក្សនយោបាយ ក៏បានផ្ញើលិខិត និងទូរលេខ ដើម្បីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan