leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh​ ចុះត្រួតពិនិត្យ សួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល និងកម្មករនៅការដ្ឋានសាងសង (រូបថត៖ nhandan.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា ឆ្នាំនេះ វៀតណាមនឹងបើកដំណើរការផ្លូវល្បឿនលឿនមួយខ្សែពីខាងជើងទៅខាងត្បូង។ ដូច្នេះគ្រប់ខេត្តនិងអង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ ធានាដល់ដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យកម្មកររួមដៃជាមួយបុព្វហេតុរួមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនម៉ៅការ Deo Ca កៀរគរម្ចាស់ម៉ៅការនៅមូលដ្ឋានចូលរួមសាងសង់ ព្រមទាំងបង្កើតលក្ខខណ្ឌឱ្យម្ចាស់ម៉ៅការនៅមូលដ្ឋានក្នុងការអភិវឌ្ឍន៍។

គម្រោងផ្លូវល្បឿនលឿនពី Dong Dang ទៅកាន់ Tra Linh មានប្រវែងសរុប ១២១ គីឡូម៉ែត្រ ចែកចេញជា ២ ដំណាក់កាលវិនិយោគ ជាមួយនឹងទុនវិនិយោគសរុបជាង ៤៧.០០០ ពាន់លានដុង (ជិត ១,៩ ពាន់លានដុល្លារអាមេរិក)។ ចំណុចចាប់ផ្តើមនៅច្រកទ្វារព្រំដែន Tan Thanh (ស្រុក Van Lang ខេត្ត Lang Son)។ ចំណុចបញ្ចប់នៅចំណុចប្រសព្វផ្លូវជាតិលេខ ៣  (ស្រុក Quang Hoa ខេត្ត Cao Bang)។

បន្តាប់ពីសាងសង់រួច ផ្លូវល្បឿននេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរទៅវិញទៅមកពីខេត្ដ Cao Bang ទៅទីក្រុងហាណូយពី ៦ ដល់ ៧ ម៉ោងចុះប្រហែល ៣,៥ ម៉ោង។ បន្តាប់ពីបញ្ចប់ គម្រោងនេះនឹងបើកឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃខេត្តទាំងពីរគឺ Cao Bang និង Lang Son៕

បកប្រែដោយ Pham Diep